បក្សប្រឆាំង​​គួរ​ប្រកាន់​​យក​​ទាំង​​រប​ប​​រាជានិយម ​និង​ប្រជាធិបតេយ្យ

  • PDF

​រូបភាព​ផ្សេង​គ្នា​ត្រូវបាន​គេ​លើកឡើង និង យល់​ឃើញ​ចំពោះ​ការ​មិន​ចូលរួម​ប្រជុំ​សភា​របស់​បក្ស​ប្រឆាំង​ក្នុងនោះ​ក៏​បាន​ផ្សារភ្ជាប់​ផងដែរ​ទៅ​នឹង​វត្តមាន​ព្រះ​មហាក្សត្រ​ដែល​ជា​ស្ថាប័ន​កំពូល និង ស្របពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅក្នុង​របប​រាជានិយម​។​

​នៅ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​ប្រជុំ​រដ្ឋសភា​លើកដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។​ ពិធី​បើក​សម័យប្រជុំ​ដំបូង​នេះ​ធ្វើឡើង​ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​​​របស់​សមាជិក​នី​មួយៗ និង អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៥។

ត្រឡប់​មក​តំណាងរាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​វិញ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​រូប​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​ចូល​ប្រជុំ​ចូលរួម​ប្រជុំ​រដ្ឋសភា តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ​។​

​ប៉ុន្តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​តំណាងរាស្ត្រ​ជាប់ឆ្នោត​៥៥ រូប​នៅ​តែ​ប្រកាសថា មិន​ចូល​ប្រជុំ​សភា​នោះ​ទេ មិន​ចូល​ប្រជុំ​ដោយសារ គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ទទួល​អ្វីដែល​ខ្លួន​ចង់បាន​នោះ គឺ​ការបង្កើត​គណៈ​កម្មា​ពិសេស​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។​

គណបក្សប្រឆាំង​មួយ​នេះ​នៅតែ​អះអាងថា នឹង​មិន​ចូលរួម​ប្រជុំ​សភា​លើក​ដំបូង​ឡើយ និង​មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​អណ្ណត្ដិ​ទី​៥​ជាមួយ​គណបក្ស​ប្រជា​ជន​​កម្ពុជា​នោះ​ដែរ ប្រសិនបើ​មិន​ទាន់​មាន​ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នោះ​។​

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ៈ​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​គួរកត់សម្គាល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ផ្លាស់ប្តូរ​ជំហរ របស់​ខ្លួន​ទេ ទោះជា​មាន​ការប្រជុំ​ពីរដង​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​និង ការកោះ​អញ្ជើញ​​ពីរដង​ដូចគ្នា របស់​ព្រះមហាក្សត្រ​ដោយ​ស្នើសុំ​តំណាងរាស្ដ្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប ចូលរួម​ប្រជុំ​សភា​លើក​ដំបូង​។

ការ​មិន​ចូលរួម​ប្រជុំ​នេះ​ត្រូវបាន​លោក​ស្រី​មួ​រ សុខ​ហួរ លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​ស្ដាប់​នូវ​ព្រះរាជ​តំរិះ​នៃ​ព្រះករុណា​គ្រប់​ជំហាន​ទាំងអស់​ក៏​ប៉ុន្តែ ប្រជារាស្ត្រ​ជា​ធំ ឯកភាព​ជាតិ​ជា​ធំ គណបក្ស​សង្គ្រោះ​ជាតិ​គោរព​ព្រះករុណា​ជីវិត​ដម្កល់​លើ​ត្បូង គោរព​ជានិច្ច​នូវ​បាវចនា​ជាតិ​គឺ ​ជាតិ សាសនា ព្រះមហា​ក្សត្រ តែ​ប្រជាធិបតេយ្យ​គឺ​រាស្ត្រ​ជាធំ។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ផ្ទុយ​ទៅ​វិញ​លោក​កែម ឡី​អ្នកវិភាគ​បញ្ហា​សង្គម​កម្ពុជា​មើលឃើញថា​វា​ជា​រូបភាព​អាក្រក់​សម្រាប់​គ​ណ​បក្សប្រឆាំង តើ​គណបក្ស​សង្គ្រោះ​ជាតិ​គូរ​តែ​គោរព​ឆន្ទៈ​​របស់​រាស្ត្រ រឺ​គោរព​ស្ថាប័ន​ព្រះមហាក្សត្រ​?

ក្នុងករណី​ដែល គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​ប្រជុំ​សភា តាម​ការស្នើរ​របស់​ព្រះមហាក្សត្រ​មានន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ប្រជុំ តែម្នាក់​ឯង​។​

ចំណុច​នេះ​ត្រូវបាន​លោក​កែម ឡី លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​និង​ត្រូវ​មហាជន​ថ្កោលទោស ចំនែក​គណបក្ស​សង្គ្រោះ​ជាតិ និង​ត្រូវ​បាត់បង់​អ្វីៗ​ទាំង​អស់​។​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​យ៉ាងណាក៏ដោយ ការជាប់គាំង​នយោបាយ​នៅ​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ថម​​ថយកំដៅ​បន្តិច​ហើយ​ក្រោយពី​ជំនួប​កំពូល​របស់​គណបក្ស​ទាំង​ពីរ​ចំនួន​​២ ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត​ភាព​មិន​ចុះសម្រុង​នេះ បាន​កើតឡើង​ដោយសារ​ការប្រជុំ​សភា​ជា​លើកដំបូង ការប្រជុំ​ដែល​នៅតែ​៣​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​។​(ដោយៈយ៉ាន់ លី​ណា​)​

Vayo FM Song Request