​រដូវ​កាល​បុណ្យ​កាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ​មក​ដល់​ហើយ

  • PDF

ពិធី​បុណ្យកាន់បិណ្ឌ​បានចាប់ផ្តើម​​ហើយ​​នៅក្នុង​​ប្រទេស​​កម្ពុជា​​តាម​​ប្រពៃណី​​ពី​បុរាណ​កាល​​មក​ចាប់​ពី​ថ្ងៃ​១​​រោច​ ​ខែ​ភទ្របទ​ ​​ត្រូវ​នឹង​​ថ្ងៃទី​២០​​​ ខែកញ្ញា ​ប្រជា​ពលរដ្ឋ​​ខ្មែរ​បាន​នាំគ្នា​ទៅ​វត្ត​ដោយមាន​ចង្ហាន់ ​និង​ សម្ភារ​:​តិ​យទាន​មួយ​ចំនួន​ទៀត​ ដើម្បី​​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​តាម​វត្ត​អារាម​នានា​។​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​បទ​ទំនួញ​ប្រេត ភ្លេង​បុណ្យ និង សម្លេង​សូត្រធម៌​របស់​ព្រះសង្ឃ បានលឺ​ចេញពី​គ្រប់​វត្ត​អារាម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​ប្រជាជន​ចូលរួម​ប្រារព្ឋ​ពិធី​កាន់បិណ្ឌ​ចាប់ពី​ថ្ងៃ​១​រោច​ខែ​ភទ្របទ​តទៅ​។

ប្រជា​ពលរដ្ឋ​ខ្មែរ ចាប់ផ្តើម​នាំគ្នា​ទៅ​វត្ត​និង​យក​ចង្ហាន់​មានដូចជា បាយ សម្លរ ធូប ទៀន សំភារៈប្រើប្រាស់ និង ភេសជ្ជ​:​ផ្សេងៗ ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​គង់​​នៅ​តាម​វត្ត​នានា​។

​តាំងពី​បុរាណកាល​មក​ប្រជាជន​ខ្មែរ​មាន​ជំនឿ​ថា​ការ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ពេល​នេះ​គឺ​ ដើម្បី​ឧទ្ទិស​ម្ហូបចំណី​ទាំងនោះ​ជូន​ដល់​ញាត្តិសន្តាន​ដែល​បាន​បាន​ចែក​ឋាន​ទៅ ជាពិសេស​ក្នុង​កំឡុងពេល​ពិធី​កាន់បិណ្ឌ និង ពិធី​ភ្ជុំបិណ្ឌ ដែល​មាន​រយៈ​១៥​ថ្ងៃ ក្រុម​ប្រែ​ត​ត្រូវបាន​គេ​ដោះ​លែងឲ្យ​មាន​សេរីភាព ដើម្បី​មក​ទទួលយក​ការ​ឧទ្ទិស​កុសល​ពី​សាច់ញាត្តិ​ដែល​បញ្ជូន​ឲ្យ។​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ជា​ការកត់សម្គាល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារ​ព្ឋ​ធ្វើ​ជា​ទៀងទាត់​​រៀង​រាល់ឆ្នាំ​ដោយ​មាន​រយៈពេល​​១៥​ថ្ងៃ​។ នៅ​ឆ្នាំ​នេះ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ចាប់ផ្តើម​ពី​ថ្ងៃ​១​រោច​ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២០ ​ខែ​កញ្ញា រហូតដល់​ថ្ងៃ​១៥រោច ខែ​ភ​ទ្រ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែតុលា​។

ពី​ថ្ងៃ​មួយ​រោច​ដល់​ថ្ងៃ​​១៤​រោច​គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់​បិណ្ឌ រីឯ​ថ្ងៃ​១៥​រោច គេ​ហៅថា ថ្ងៃ​ភ្ជុំបិណ្ឌ​ដែល​មានន័យថា ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ​នៃ​ពី​ធី​បុណ្យ​កាន់​បិណ្ឌ​។(ដោយៈយ៉ាន់ លីណា)​

Vayo FM Song Request