គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្ហាញ​​ជំហរ​​ចុងក្រោយ​ចំពោះ​​ការចូល​ប្រជុំ​​​សភា​​នា​​ថ្ងៃ​នេះ​

  • PDF

ជំហរ​​ចុងក្រោយ​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ ក្នុង​​ការ​ចូលរួម​​ប្រជុំ​​សភា​​លើក​ដំបូង នឹងបង្ហាញអោយ​ដឹង​នៅថ្ងៃនេះ នៅ​ម៉ោង​១១​ថ្ងៃទី​២០ ខែកញ្ញា​នេះ ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់ថា ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​​លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ថា តំណាង រាស្ដ្រ​ជាប់ ឆ្នោត​ទាំង​៥៥​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​ប្រជុំ​សភា​លើក​ដំបូង​ឡើយ និង​មិន​ចូលរួម​បង្កើត រដ្ឋាភិបាល​អណ្ណត្ដិ​ទី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ដែរ ប្រសិនបើ​មិន ទាន់​មាន​ដំណោះស្រាយ ប្រកបដោយ យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត  អំពី​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត​នោះ​៕

Vayo FM Song Request