លោកសមរង្ស៊ី​​​​នៅ​តែ​​​ប្រកាស​​​ថា​​​មិន​​​ចូល​​​​ប្រជុំ​​សភា​​ព្រោះ​​កិច្ចប្រជុំ​​មិន​​ចាំបាច់​​ធ្វើ​ដោយ​តក់ក្រហល់​នោះ​ទេ

  • PDF

លោក​សមរង្ស៊ី​នៅ​តែ​ប្រកាស​ថា មិន​ចូលរួម​ប្រជុំ​សភា​ជា​លើក​ដំបូង​នៅ​ថ្ងៃទី២៣ ខែកញ្ញា ខាង​មុខ​នេះទេ ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​សន្និសីទ​ស្តី​ពី​ជំហរ​​​ចុងក្រោយ​​​របស់​​​គណបក្ស​​​សង្គ្រោះ​ជាតិ ក្នុង​​​ការ​​ចូលរួម​​​ប្រជុំ​​​សភា​​​លើក​ដំបូង  នៅ​ម៉ោង​១១ ​ថ្ងៃទី​២០ ខែកញ្ញា​នេះ ​នៅ​ទីស្នាក់ការ​​កណ្តាល​​គណបក្ស​​សង្គ្រោះ​ជាតិ សង្កាត់​​ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​លោក​សមរង្ស៊ី បាន​បញ្ជាក់ថា ការប្រជុំ​សភា​លើកដំបូង មិនចាំបាច់​ធ្វើ​ដោយ​តក់ក្រហល់​នោះទេ ព្រោះបើ​តាមច្បាប់​រដ្ឋធម្មនុញ្ញ មាត្រា ៨២ បានចែងថា ការប្រជុំសភា​លើកដំបូង គឺធ្វើឡើង ក្រោយ​ពីគ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត ៦០ថ្ងៃ ។ តែបើ​គិតពីថ្ងៃ​ប្រកាស​លទ្ធផលឆ្នោត គឺ​នៅ​មិនទាន់​គ្រប់​នោះទេ។ ៦០ថ្ងៃ​ដែល​លើកឡើង ថាគ្រប់​នៅ​ថ្ងៃទី២៣ ខែកញ្ញា​នោះ​ គឺគិត​ចាប់​ពី​ថ្ងៃ​ទី២៧ ខែកក្កដា មកទេ។

យ៉ាងណា​ក៏​ដោយ​លោកសមរង្ស៊ី​ប្រកាសថា នឹង​នៅតែ​បន្ត​ការចចារ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែង​រក​ការពិត។ ហើយ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​រូបនេះ ក៏គាំទ្រ​ដល់អង្គការ​សង្គមស៊ីវិល​ផងដែរ ដែល​ទាមទារ​​អោយ​មាន​ការចចារ​ដោយ​សន្តិវិធី។

គួរ​បញ្ជាក់ថា ប្រធាន​​គណបក្ស​​​សង្គ្រោះ​ជាតិ​​លោក សម រង្ស៊ី បាន​​ប្រកាស​​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញាម្តង​រួចមក​ហើយ​ថា តំណាង រាស្ដ្រ​ជាប់ឆ្នោត​​ទាំង​​៥៥​រូប របស់​​គណបក្ស​​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​​ប្រជុំ​សភា​​លើក​ដំបូង​​ឡើយ និង​​មិន​ចូលរួម​​បង្កើត រដ្ឋាភិបាល​អណ្ណត្ដិ​ទី​៥​ ជាមួយ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​នោះ​ដែរ ប្រសិន​បើ​មិន ទាន់​មាន​ដំណោះស្រាយ ប្រកបដោយ យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត  អំពី​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត​​នោះ​៕​ដោយ យ៉ាន់ លីណា

Vayo FM Song Request