របួស​​ធ្ងន់​​ស្រាល​៣​នាក់ ពេល​​ជិះ​ម៉ូតូ​​ទៅបុក​រថយន្ត

  • PDF

យុវជន​៣​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ជ្រុល​ទៅ​បុក​រថយន្ត មួយ គ្រឿង ដែល​កំពុង​បត់​ឆ្លងផ្លូវ​។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៣ ស្ថិនៅតាម​បណ្តោយ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​សមត្ថកិច្ច​មូលដ្ឋាល​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ចិន សុភឿន អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត ឈ្មោះ វុន សារី​ម អាយុ​ ២០​ឆ្នាំ ជា​កម្មករ​រោង​ចក្រ រស់នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​នឹង​ឈ្មោះ​ងួន រុន អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត នៅ​តាកែវ​។

Vayo FM Song Request