ព័ត៌មានចុងក្រោយ:

រដ្ឋាភិបាល​​បង្ហាញ​​កលល្បិច​គិត​ទុក​ជាមុន​​​១០ចំណុច​ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត របស់​បក្ស​ប្រឆាំង

  • PDF

ទីស្តីការគណៈរដ្ឋមន្រ្តី អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស បានចេញសៀវភៅស ស្តីពីការ​បោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៥ នៃរដ្ឋសភា។ ក្នុងសៀវភៅស មានលើកឡើង ពីកលល្បិចគិតទុក​ជាមុន​ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត របស់​គណបក្ស​សង្រ្គោះជាតិ​ មានដូចជា

១.ការបដិសេធលទ្ធផលមុនបោះឆ្នោត

២.ឧបាយកល​ចោទប្រកាន់​លើនិតិវិធី​នៃការចុះឈ្មោះ​បោះឆ្នោត

៣.ការរើសអើង​ប្រកាន់​ពូជសាសន៍ និង បណ្តុះគំនិតញុះញង់​អោយមានគំនិត​គុំនុំ​ជាតិសាសន៍

៤.ការបំប៉ោងព័ត៌មាន​មិនពិតដោយCOMFREL​​ពាក់ពន្ធ័នឹងទឹកខ្មៅ

៥.ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម

៦.ការប្រកាសបំផ្លើសលទ្ធផលនៃការបោះឆ្នោត

៧.ការព្យាយាមរបស់លោកសមរង្ស៊ី ដើម្បីបដិសេធលទ្ធផលបោះឆ្នោត

៨.ការចោទប្រកាន់គ.ជ.ប

៩.ការចោទប្រកាន់ចំពោះក្រុមប្រឹក្សាធម្មនុញ្ញ

១០.ការទាមទារអោយមានការបង្កើតគណៈកម្មការចំរុះដោយមានការចូលរួមរបស់សង្គមស៊ីវិល និង អង្គការសហប្រជាជាតិ។

វិទ្យុខ្មែរអន្តរជាតិនឹងធ្វើព័ត៌មានលំអិតដោយមានការឆ្លើយតបពីគណបក្សសង្រ្គោះជាតិជាបន្តទៀត។ ដោយយ៉ាន់ លីណា

 

 

Vayo FM Song Request