​មន្ដ្រីជាន់​ខ្ពស់​​រដ្ឋាភិបាល​បញ្ជាក់ថា​​កម្ពុជា​​មិន​បាន​​ជាប់គាំង​​នយោបាយ​ទេ​

  • PDF

ក្រោយពី​មាន​ការលើកឡើង​មួយចំនួន​អំពី​ការ​ជាប់​គាំង​​នយោបាយ​​នោះ​​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ លោក​ឧបនា​យក​រដ្ឋ​មន្ដ្រី​ ​សុខ អាន ​នៅ​ថ្ងៃ​ទី​២០ ​ខែកញ្ញា​​នេះ ​បានបញ្ជាក់ថា ​កម្ពុជា​មិន​បាន​ជាប់​គាំង​នយោបាយ​​នោះទេ​។

ការបញ្ជាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ខាងលើនេះ​គឺធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​ថៃ​។

​ក្រោយ​ជំនួប​នោះ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឯក ថា បានឲ្យដឹង​ថា លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន បាន​បញ្ជាក់​ប្រាប់​ទៅ​លោក​អតីត​ឧបនា​យករដ្ឋមន្ត្រី​ថា កម្ពុជា​មិន​បាន​រាំងស្ទះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ដូច​ជា​ការលើកឡើង​របស់​សាធារណជន​មួយចំនួន​នោះ​ឡើយ ហើយ​បើ​តាម​ផ្លូវច្បាប់​។​

​គួរកត់សម្គាល់ថា មាន​មតិ​មួយចំនួន​បានលើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោតជាតិ​អណ្ណត្ដិ​ទី​៥ ខណៈ​ដែល​គណបក្ស​​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ប្រកាស​មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ បើសិន​គ្មាន​ការ​ដោះ​ស្រាយ​ពី​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​៕

Vayo FM Song Request