​ស្លាប់​ ៣​នាក់​​ ដោយសារ​ព្យុះ​​ទី​ហ្វុងនៅ​​វៀតណាម​

​យ៉ាងហោច​ណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​មនុស្ស​ប្រមាណ​ជា ​១៣​នាក់​ទៀត ត្រូវ​បាន​បាត់​ខ្លួន​នៅក្នុង​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់ព្យុះ​ទី​ហ្វុង​ដែល​មាន​ឈ្មោះ​ថា Usagi នៅ​ថ្ងៃ​សុក្រ​នេះ​។

​មន្ដ្រី​គណៈកម្មាធិការ​វៀតណាម​សម្រាប់​ការគ្រប់គ្រង​ទឹកជំនន់​និង ​ព្យុះ​បាន​និយាយថា មនុស្ស​ស្លាប់​ទាំង​ ៣​នាក់​ ត្រូវបាន​ទឹកជំនន់​បក់​នាំយកទៅ និង​ក្នុង​ចំណោម​​​អ្នក​​បាត់​ខ្លួន​រួម​មាន​អ្នក​ដំណើរ​ ៥​នាក់ នៅ​ក្នុង​​រថយន្ត​​មួយ​​​ដែល​​ត្រូវបាន​​ទឹក​បក់​​នាំយក​ទៅ​នៅ​​​ខេត្ត​​ង៉េ​​អាន​​ កាល​ពី​ថ្ងៃ​​ព្រហស្បត៍​៕

Vayo FM Song Request