បក្សប្រឆាំង​មិន​ចង់​​ឲ្យ​​បក្ស​​កាន់​​អំណាច​ជិះសេះ​​លែងដៃ​​ដូច​អាណត្តិ​មុន​

  • PDF

​ដើម្បី​ឈានដល់​ការដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ចុង​ក្រោយ​នៅ​ក្នុង​ស​ន្និសិទ​កាសែត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ និង គណបក្ស​ប្រជាជន​កម្ពុជា។

គួរតែ​មាន​ការធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​ដោយ​ត្រូវ​ប្រកាស​បណ្តោះអាសន្ន​ថា ឈ្នះ​​ទាំង​២​។ ​ត្រង់​ចំណុច​នេះ​មានន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​ឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ជិះសេះ​លែងដៃ​ដូច​អាណត្តិ​មុន​នោះទេ គឺ​ត្រូវ​មាន​តុល្យភាព​នៃ​អំណាច​ក្នុង​រដ្ឋសភា ដើម្បី​ធ្វើ​ការត្រួតនិពិត្យ និង​ទទួលខុស​ត្រូវ​​ការងារ​​រួមគ្នា​។​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ជាមួយគ្នានេះ​លោកសម រង្ស៊ី បាន​បញ្ជាក់បន្ថែម​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ជំហរ​ចុងក្រោយ និង​សារជាថ្មី​ថា គណបក្ស​នឹង​មិន​ចូលរួម​សម័យប្រជុំ​សភា​លើកដំបូង នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា បើទោះជា​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ក៏​ដោយ​។​

ព្រោះថា​ការប្រជុំ​សភា​មិនចាំបាច់​តក់ក្រហល់​ទេ ដោយសារ​រដ្ឋធម្មនុញ្ញ បញ្ជាក់​យ៉ាង​ច្បាស់​ថា សម័យប្រជុំ​សភា គឺ​ធ្វើឡើង​ក្រោយ​ពេល​គជប​ប្រកាស​លទ្ធផល​ផ្លូវ​ការបោះឆ្នោត​មិនមែន​ក្រោយ​ថ្ងៃ​បោះឆ្នោត​ទេ ហើយ​គ.ជ.ប ទើបតែ​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​០៨​ខែ​កញ្ញា ។​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ទាក់ទង​នឹង​ការលើកឡើង​របស់​លោក​សមរង្ស៊ី ជុំវិញ​បញ្ហា​បើក​ការប្រជុំ​សភា​លើក​ដំបូង​នេះ ត្រូវបាន​លោក​លី ចាន់​តុលា សាស្ត្រាចារ្យ​ច្បាប់​ឆ្លើយតប​ថា មិន​ដូច​​ជា​ការលើកឡើង​របស់​លោក​សម​រង្ស៊ី​ទេ​៦០​ថ្ងៃនោះ គឺ​៦០​ថ្ងៃ​ក្រោយ​ការបោះឆ្នោត​​ទី​២៨ ​ខែកក្កដា​។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​គួរបញ្ជាក់​ថា នៅតែ​៣​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​ ការប្រជុំ​សភា​លើកដំបូង​នឹង​មកដល់ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។​ ពិធី​បើក​សម័យប្រជុំ​ដំបូង​នេះ​ធ្វើឡើង​ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥។​(ដោយៈសៅ វិសាល)​

Vayo FM Song Request