​លោក​សម រង្ស៊ី​​ទូល​ព្រះ​មហាក្សត្រ​​ពន្យា​ពេល​​ប្រជុំ​សភា​ដល់​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា

  • PDF

លោក​សម រង្ស៊ី ជាថ្មី​ម្តងទៀត​បាន​ទូលថ្វាយ​ព្រះមហាក្សត្រ តាម​រយៈ​​​លិខិត​​នៅ​ថ្ងៃ​​ទី​២០​ ខែ​កញ្ញា ដោយ​ព្រះមហាក្សត្រ​ពន្យារ​ពេល​សម័យប្រជុំ​ដំបូង​នៃរ​ដ្ឋ​សភា នីតិកាល​ទី​៥ រហូត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង គណបក្ស​ប្រជាជន រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិវាទ រឺ​បញ្ហា​ទាំងឡាយ​ស្របតាម​ព្រះរាជ​តម្រិះ​​របស់​ព្រះករុណា។​

​លោក​សម​រង្ស៊ី​បាន​ទូល​ព្រះមហាក្សត្រ​ថា យោងតាម​មាត្រា​៨២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ រដ្ឋសភា​បើក​សម័យប្រជុំ​ដំបូង​៦០​ថ្ងៃ យ៉ាងយូរ​ក្រោយ​ពេល​បោះឆ្នោត​តាម​ការ​ប្រជុំ​របស់​ព្រះមហាក្សត្រ​។

ចំណុច​នេះ​លោក​សម​រង្ស៊ី​បញ្ជាក់ថា យ៉ាងយូរ​ក្រោយ​ពេល​បោះឆ្នោត​ មិនមែន​ថ្ងៃ​បោះឆ្នោត​ទេ គឺ​ថ្ងៃ​ចប់សព្វគ្រប់​ប្រកាស​លទ្ធ​ផល​ផ្លូវការ គឺ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ដូច្នេះ​សម័យប្រជុំ​សភា អាច​ពន្យា​ពេល​រហូតដល់​ថ្ងៃទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​។(ដោយៈយ៉ាន់ លីណា)​

Vayo FM Song Request