​ប្រជា​​ពលរដ្ឋ​ខ្មែរ​​ទទួល​​ព័ត៌មាន​​ពី​ការចុះ​ឈ្មោះ​​ចូល​​រៀន​​សិស្ស​​ថ្នាក់​​ទី​មួយ​

  • PDF

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ស្តីពី ការចុះឈ្មោះ​ចូលរៀន​របស់​កុមារ​តូចៗ ដែល​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ រឺ​៧០​ខែ ចាប់ពី​ថ្ងៃ​ទី​០១ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៣០​កញ្ញា ខាងមុខនេះ​។

ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​បានឲ្យដឹងថា មាតាបិតា រឺ​អាណាព្យាបាល​កុមារ ដែល​មាន​កូន​គ្រប់​អាយុ​ចូល​រៀន ត្រូវ​នាំកូន​មក​ចុះឈ្មោះ​ចូល​រៀន​ថ្នាក់​​ទី​មួយ​ឲ្យបាន​គ្រប់ៗ​គ្នា​។

​សេចក្តីប្រកាស​នេះ​បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​ជម្រាប​ជូន​​ជា​ព័ត៌មាន​​ដល់​​មាតា​​បិតា​​របស់​​កុមារ ដើម្បី​​នាំ​កូន​​មក​ចុះ​ឈ្មោះ​ចូលរៀន​​នៅ​​សាលា​បឋម​សិក្សា​ ដោយ​​​មិន​​មាន​​ការ​បង់ថ្លែ​​សិក្សា​​ឡើយ​។​

​តើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទទួលបាន​ព័ត៌មាន ស្តី​ពី​ការចុះ​ឈ្មោះចូលរៀនសិស្ស​ថ្នាក់​ទី​មួយ​​នេះ​បាន​ដល់​កំរិត​ណ​? ហើយ​ថា តើការចុះឈ្មោះ​ចូល​រៀនថ្នាក់​បឋម​សិក្សា​​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៏​អ្វីខ្លះ​ដល់​កុមារ​គ្រប់​អាយុ​ចូលរៀន​?

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​បទ​យក​ការណ៏​របស់​ឆេង សូរិយា ដូចតទៅៈ​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request