​ព្រះអង្គ​ម្ចាស់​​ធម្មិកោ ​ធ្វើ​សមាធិ​​អត់​អាហារ​​ទាមទា​រក​​យុត្តិធម៏​​ជូន​រាស្ត្រ​

  • PDF

ការ​សមាធិ​បង្អត់អាហារ និង​គង់​រង់ចាំ​នៅ​វត្ត​ភ្នំ​គឺជា វិធី​ទាមទារ​អហិង្សា​ដែល​ធ្វើឡើង​ដោយ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​​ ដែល​គេ​ស្គាល់​ហើយ​ថា ជា​អតីត​ព្រះ​រាជ​លេខា​ផ្ទាល់​របស់​សម្តេចឪ និង ទើប​តែ​សម្រេច​ចូលរួម​ជាមួយ​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​មុន​ពេល​បោះឆ្នោតជាតិ​នា​ពេល​កន្លង​ទៅ​។

ការ​សមាធិ​បង្អត់​ព្រះស្ងោ​យ និង​គង់​រង់ចាំ​នៅ​វត្ត​ភ្នំ​នេះ​គឺ ត្រូវបាន​ព្រះអង្គ ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​បញ្ជាក់ថា ធ្វើឡើង​ដើម្បី​ទាមទា​ឲ្យ​រក​មធ្យោបាយ​ដោះស្រាយ បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់ឆ្នោត​ព្រោះថា រហូតមក​ទល់​នឹង​ពេលនេះ​ដំណោះស្រាយ​ពិតប្រាកដ​នៅ​មិនទាន់​មាន​នៅឡើយ​។

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ក្នុងនោះដែរ អតីត​ព្រះ​រាជលេខា​ផ្ទាល់​សម្តេច​ឪ ក៏​បាន​បន្ថែមទៀតថា ព្រះអង្គ​មិន​ជឿថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចូលប្រជុំ​សភា​នៅ​ថ្ងៃទី​២៣ កញ្ញា​នេះ​ទេ ប្រសិនបើ​មិន​មាន​វត្តមាន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។

តាមពិត​ការ​សមាធិ​បង្អត់អាហារ ឬ​កូដកម្ម បង្អត់អាហារ​នេះ គ្រោង​នឹង​ធ្វើឡើង​នៅ​មុខ​ព្រះបរមរាជវាំង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​ទៅ​នោះ ប៉ុន្តែ​អាជ្ញាធរ​បាន​បិទ​ផ្លូវ​នៅ​មុខ​ព្រះបរមរាជវាំង​ទៅ​​ហើយ​ជាហេតុ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​មិន​អាច​ធ្វើ​ទីនោះ​បាន​ទេ​។

ចំណែកឯ​ប្រជាពលរដ្ឋ​វិញ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ទាមទា​នោះដែរ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សកម្មភាព​របស់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ ​ក្នុងការ​ទាមទា​រក​យុត្តិធម៏​ជូន​ប្រជាជន​ខ្មែរ​។​

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បត៍​កន្លងទៅ​មាន​ព្រះសង្ឃ​ជាង​១០០​អង្គ និង​ប្រជាជន​រាប់រយ​នាក់ បាន​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ពន្យារ​ពេល​​ការប្រជុំ​សភា​លើកដំបូង​នៅ​ថ្ងៃទី​២៣ ​ខែ​កញ្ញា​ព្រោះថា កិច្ចចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​ត្រូវរ៉ូវ​គ្នា​លើ​ចំណុច​​មួយចំនួន​នៅឡើយ​។​(ដោយៈអ៊ុន រស្មី)​

Vayo FM Song Request