ពលរដ្ឋ​​ខេត្ត​ស្ទឹង​ត្រែង​​៣៥​គ្រួសារ​ ត្រូវ​បាន​​ជម្លៀស​​ដោយ​​បញ្ហា​​ទឹក​ជំនន់​

  • PDF

​កំរិត​ទឹក​ក្នុង​ខេត្ត​ស្ទឹងត្រែង​បានចាប់ផ្តើម​ជន់​ឡើង​យ៉ាង​ខ្លាំង​ដោយសារ​តែ​ភ្លៀង​បន្ត​ធ្លាក់​ឥតឈប់ឈរ​។ បញ្ហា​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា​កន្លងទៅ ប្រជា​ជន​​ក្នុង​ខេត្ត​ស្ទឹងត្រែង ជា​ពិសេស​អ្នក​ដែល​នៅ​ជាប់​តំបន់​រង​ការលិចលង់​នោះ ក៏​ត្រូវបាន​ក្រុម​អាជ្ញាធរ​ផ្តើម​ធ្វើ​ការជម្លៀស​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព​។

លោក​ដួង ពៅ នាយក​រដ្ឋបាល​សាលា​ខេត្តស្ទឹងត្រែង​បានដឹងថា ប្រជាពលរដ្ឋ​ប្រមាណ៣៥ ​គ្រួសា​ស្ថិតក្នុង​សង្កាត់​ពីរ​នៃ​នៃ​ក្រុង​ស្ទឹងត្រែង ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព ព្រោះថា ផ្ទះ​របស់​គ្រួសារ​ទាំង​នេះ​ត្រូវ​បាន​ទឹក​ជន​លិច​បាត់អស់​ទៅ​ហើយ​។

ទាក់ទង​នឹង​កំណើន​កំរិត​ទឹក​នេះ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តស្ទឹងត្រែង​លោក​ប៉ាង ប៉េង ឲ្យដឹង​ដែរថា ស្ថានីយ៍​ជល​សាស្ត្រ​ទឹក​ទន្លេមេគង្គ​មាន​កម្ពស់ ១១,២៥ម៉ែត្រ លើស​ថ្ងៃទី​១៩ កញ្ញា ទឹក​មាន​កម្ពស់​១០,២៥​ម៉ែត្រ​។

សូមបញ្ជាក់​ថា អាជ្ញាធរ​ក៏​បាន​ធ្វើ​ការព្រមាន​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ព្រោះថា ទឹក​​ទន្លេ​មេគង្គ​បាន​ជន់​ឡើង​លើស​កម្រិត។​

Vayo FM Song Request