​ក្រុម​អ្នក​​ស្រលាញ់​​សន្តិភាព ​ប្រារព្ធ​​ទិវា​សន្តិភាព​​ពិភពលោក​២១​កញ្ញា​

  • PDF

​ដើម្បី​អបអរសាទរ​ទិវា​សន្តិភាព​ពិភពលោក ២១ ខែ​កញ្ញា ក្រុម​ប្រជាពលរដ្ឋ ដែល​ស្រលាញ់​សន្តិភាព និង​ប្រារព្ធ​ទិវា សន្តិភាព​ពិភពលោក​នេះ ចាប់ពី​វេលា​ម៉ោង​៧:៣០-១០:៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែ​កញ្ញា​ឆ្នាំ​២០១៣​​​នេះ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​កំពង់ចាម​។

​នេះ​បើ​យោង​តាម​សេចក្តី ណែនាំ​ព័ត៌មាន​សម្រាប់​ការចេញផ្សាយ​បន្ទាន់ របស់​ក្រុម​ការងារ​ដើម្បី​សន្តិភាព កាលពី​ថ្ងៃ​ទី១៩ ខែកញ្ញា​​កន្លងទៅ​។

ទិវា​សន្តិភាព​ពិភព​លោក ដែល​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ​១​ពាន់​នាក់ រួម​មាន​យុវជន​តំណាង​សាសនា​នានា អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​​សន្តិភាពមកពី​ខេត្តក្រុង​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ការ​ប្រារព្ធ​ពិធី នៅ​រាជធានី​ភ្នំពេញ អ្នកចូលរួម នឹង​ជួបជុំគ្នា បរិវេណ វត្តភ្នំ​ហើយ​ដើរ​ទៅ​កាន់​ព្រះអង្គ​ដង​កើ​។ រីឯ​នៅ​ខេត្ត​កំពង់ចាម អ្នកចូលរួម នឹង​ជួបជុំគ្នា នៅ​ការិយាល័យ អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន  ហើយ​ជិះ​កង់​ចែកចាយ​សារ​សន្តិភាព នៅក្នុង​ក្រុង​កំពង់ចាម​។​

​បើ​តាម​សេចក្តី​ណែនាំ​ព័ត៌មាន​របស់​ក្រុម​ការងារ​ដើម្បី​សន្តិភាព ការ​ប្រារព្ធ​ទិវា​សន្តិភាព​ពិភពលោក​នេះ គឺ​ក្នុង​បំណងលើកកម្ពស់​សន្តិភាព​នៅក្នុង​ថ្នាក់​តំបន់ និង​​ទូទាំង​ពិភពលោក ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ពី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អន្តរ​សាសនា (ព្រះពុទ្ធ ឥស្លាម កាតូលិក និង​គ្រិស្តសាសនា​)​ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើការ ​ដើម្បី​សន្តិភាព​ដែល​ជា​មធ្យោបាយ​សម្រាប់​ការរស់នៅ​​ប្រកប​ដោយ​​ភាព​សុខ​ដុមរមនា​ និង​​សុភមង្គល​។​(ដោយៈខន ចំប៉ា)​

Vayo FM Song Request