​គ្រោះថ្នាក់​​ចរាចរណ៍​​នា​ថ្ងៃទី​២០​ ខែ​កញ្ញា ​ស្លាប់​៣​នាក់ និង​​១២​នាក់​​បួស​ធ្ងន់​​ស្រាល

  • PDF

​មនុស្ស​ចំនួន ​៣​នាក់ បាន​ស្លាប់ និង​១២​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន ​៧​លើក នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៣​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​អគ្គស្នងការ​នគរបាល​ជាតិ​។

របាយការណ៍​ដដែល​បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុង​នោះ​ម៉ូតូ ១០​គ្រឿង រថយន្ត​ធុន​តូច​៣​គ្រឿង និង​ថ្មើរជើង​២​នាក់​។

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​ល្បឿន ​៣​លើក មិន​គោរព​សិទ្ធិ ​២​លើក បត់​គ្រោះថ្នាក់ ​១​លើក ស្រវឹង ​១​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​មិន​ពាក់មួក​៨​នាក់​(​យប់​៣​នាក់​)​។​

Vayo FM Song Request