Thursday, Jun 20th

Last update07:09:42 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ សវនាការ​ដើម្បី​ពិនិត្យ​កាយសម្បទារ​របស់លោក​​ស្រី​អៀង ធិរិទ្ធបាន​​បិទ​បញ្ចប់

សវនាការ​ដើម្បី​ពិនិត្យ​កាយសម្បទារ​របស់លោក​​ស្រី​អៀង ធិរិទ្ធបាន​​បិទ​បញ្ចប់

  • PDF

សំលេង

អត្ថបទលោកស្រី អៀង ធីរិទ្ធ ដែល​មាន​បញ្ហា​សុខភាពមិនបាន​ចូល​រួម​​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ ប៉ុន្តែមេធាវី​របស់​លោក ស្រី គឺ​លោក ផាត់ ពៅ​ស៊ា​ង​បាន​ចូល​រួម​ជា​តំណាង​។ លោក ផាត់ ពៅ​ស៊ា​ង សហ​មេធាវី ជាតិ​ការពារ​លោកស្រី អៀង ធីរិទ្ធ បាន​ទាម​ទារ​អោយ​តុលាការ​លើកលែង​ការចោទប្រកាន់​ចំពោះ​កូនក្តី​របស់​​ខ្លួន​ដោយសារ​ថា កូនក្តី​របស់​ខ្លួន​ត្រូវបាន​ក្រុម​អ្នកជំនាញ​ខាង​វិកល​វិជ្ជា​បង្ហាញថា កូនក្តី​របស់​ខ្លួន មាន​បញ្ហា​សម្បទា បញ្ញា​ស្មារតី​​ពិត​​ប្រាកដ​។ ​លោក នេត្រ ភ​ត្រា អ្នកនាំ​ពាក្យ​​សាលាក្តី​ខ្មែរក្រហម​បាន​​ថ្លែង​ថា សវនាការ​បាន​ចាប់ផ្តើម​ឡើង ដោយ​មាន​ការ​ចោទសួរ​ជា​ច្រើន​ជុំវិញ​បញ្ហា​សម្បទា​បញ្ញា​សា្មរ​តី​របស់​លោកស្រី អៀង ធិរិទ្ធ ដែល​បញ្ហា​នេះនឹង​ប៉ះពាល់​ដល់​ការចូលរួម​របស់​លោក​ស្រី​អៀង ធិរិទ្ធ នៅក្នុង​សវនាការ​នា​ពេលខាងមុខ​នេះ​។

កាលពី​ថ្ងៃ​ទី​១៩​តុលា ឆ្នាំ​២០១១ ក្រុម​អ្នកជំនាញ​ផ្នែក​វិកល​វិជ្ជា ៤ រូប រួមមានវេជ្ជបណ្ឌិត​កម្ពុជា២ រូប និង​អន្តរជាតិ២ រូប បាន​វាយតម្លៃ​ជា​ឯកច្ឆន្ទ​ក្នុង​របាយការណ៍​រួម​ថា លោកស្រី អៀង ធីរិទ្ធ អាយុ ៧៩ ឆ្នាំ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច សម័យ​ខ្មែរក្រហម មាន​ការចងចាំ និង​បញ្ញា​ស្មារតី​ធ្លាក់ចុះ​។ អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ ក៏​អាច​ប៉ះពាល់​ដល់​សវនាការ​កាត់ទោស​លើ​សំណុំរឿង​០០២ ដែល​មាន​ជនជាប់ចោទ​ចាស់ជរា​៤​រូប​។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ បើ​តាម​ការបញ្ជាក់​របស់​លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម តុលាការ​នៅ​មិនទាន់​សំរេច​យ៉ាងណា​នៅឡើយ​ទេ ដោយ​គេ​ត្រូវ​រងចាំ​ការ ពិចារណា​ដ៍​ត្រឹមត្រូវ​មួយ​។ ​យ៉ាង​ណា​​ក៍​​ដោយ​លោក​នេត្រ​ភ​ត្រា​បានបញ្ជាក់​ថា ដំណើរការ​ជា​ទូទៅ​នៃ​អង្គ​សវនាការ​រយៈពេល ពី​ថ្ងៃ​មក​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ដោយ​មាន​ការចូលរួម​ទស្សនា​​ពី​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​។

សូមបញ្ជាក់​ថា លោកស្រី អៀង ធីរិទ្ធ ជា​អតីត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ចដែល​មាន​អាយុ ៧៩ ឆ្នាំ ហើយ​ជា​ជន​ជាប់​ចោទមួយរូបក្នុង​សំណុំរឿង០០២ ត្រូវបាន​អង្គ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំ​នុំ​ជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​​កម្ពុជា​​បើក​សវនា​ការ​​​​​​​​​​​​​​ទៅ​លើ​កាយសម្បទាដើម្បី​រកឲ្យឃើញ​ថា តើ​លោកស្រីមាន​បញ្ហាខាង​ផ្នែក​​កាយ​​សម្បទារ​​ដែល​​អាច​​ចូល​​រួម​​ក្នុង​សវនាការលើ​អង្គសេចក្តីដែល​គ្រោង​នឹង​ធ្វើឡើងនៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ខាងមុខ​នេះ​បាន​ដែរ​ឬក៏​អត់៕

    About Us
    Khana

Activities

Find us at Facebook

Contact Us