Thursday, Jun 20th

Last update03:29:43 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ សេចក្តី​ព្រាងច្បាប់​ស្តីពីស​មាគ​ម​និង​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ត្រូវបាន​កែសម្រួល

សេចក្តី​ព្រាងច្បាប់​ស្តីពីស​មាគ​ម​និង​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ត្រូវបាន​កែសម្រួល

  • PDF

សំលេងៈ

អត្ថបទៈសេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការក្រៅ​រដ្ឋាភិបាលដ៏​ចម្រូងចម្រាស់​រវាង​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​សង្គម​សី​វិល​នោះត្រូវ​បាន​រដ្ឋាភិបាល លើកយក​មក​កែសម្រួលនិង​ពិភាក្សា​ជា​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ឆ្នាំ​២០១១​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រ​សួង​មហាផ្ទៃ​។ លោក ម៉ី ណា​រ៉ាត់​អនុប្រធាននាយកដ្ឋាន​កិច្ចការ​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល នៃ​ក្រ​សួង​មហាផ្ទៃ បាន​​ថ្លែង​​ឲ្យ​ដឹង​​នៅ​​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការកែសម្រួល​លើ​មាត្រា​ខ្លះ​នៃ​សេចក្តីព្រាងច្បាប់​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​​​ការ​ព្រួយ​បារម្ភ និង​ការចង់បាន​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​។ លោក ម៉ី ណា​រ៉ាត់ បាន​ពន្យល់​ពី​ចំនុច​មួយ​ចំនួនដែល​បាន​កំពុង​កែ​សម្រួល​​។​

ការ​ថ្លែង​បែប​នេះ​បាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​ពហុភាគី​ស្តីពី​ការ​ត្រៀម​​លក្ខណៈ​សម្រាប់​វេទិកា​ជាន់​ខ្ពស់​លើ​ក​ទី​៤ នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​​សណ្ឋាគារ​​សាន់វ៉េ​។​ លោក ម៉ី ណា​រ៉ាត់ បាន​បញ្ជាក់​ឲ្យដឹង​បន្ថែ​ម​ថា នៅ​ពេល​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​​កែ​សម្រួល​​រួច​រាជ​រដ្ឋាភិបាល​​នឹង​អញ្ជីញ​អង្គការ​សង្គម​ស៊ីវិល​មក​ពិភាក្សាម្តង​ទៀត​ ដើម្បី​រកចំនុច​​ចន្លោះ​ប្រហោង​​ផ្សេង​​ទៀត​​ដែល​នៅ​សេសសល់​។

សូមបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការនិង​សមាគម​ក្រៅ​រដ្ឋាភិបាលបាន​ធ្វើឲ្យ​សង្គម​ស៊ីវិល និង​អង្គការ​អន្តរជាតិ​ជាច្រើន​បញ្ចេញ​ប្រតិកម្ម​ដោយ​ចាត់ទុកថា ជា​សេចក្តីព្រាងច្បាប់​ដែល​មាន​ចេតនា​កម្រិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​។ ប្រឈម​នឹង​ការ​ប្រ​ឆាំង​​​តវ៉ា​នេះក្រសួង​មហាផ្ទៃ​ដែល​ជា​អ្នកតាក់តែង​សេច​ក្តី​ព្រាង​ច្បាប់​នេះ​បាន​ពិនិត្យ និង​កែសម្រួល​ជា​បន្តបន្ទាប់​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us