Friday, May 24th

Last update06:55:42 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ សម្តេច​ហ៊ុន សែន​​នឹង​ប្តឹង​អ្នក​​ដែល​ប្រៀប​ធៀប​សម្តេច​​ទៅ​នឹង​កា​ដា​ហ្វ៊ី

សម្តេច​ហ៊ុន សែន​​នឹង​ប្តឹង​អ្នក​​ដែល​ប្រៀប​ធៀប​សម្តេច​​ទៅ​នឹង​កា​ដា​ហ្វ៊ី

  • PDF

សំលេងៈ

អត្ថបទៈជាថ្មី​ម្តងទៀត សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ត្រឡប់​មក​ប្រតិកម្ម​ចំពោះ​ក្រុម​អ្នក​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល ហើយ​ដែល​បាន​អត្ថាធិប្បាយ​ប្រៀបធៀប​សម្តេច ទៅ​នឹង​លោកមូ​អាម៉ាកា​ដា​ហ្វ៊ី​។ ខុស​ពី​លើក​មុន លើក​មុន​ដែល​សម្តេច​ហ៊ុន សែន​ថ្លែងថា នឹង​មិន​ខ្លាច​ការប្រើ​អំពើហឹង្សា​ផ្តួល​រដ្ឋាភិបាល​របស់​សម្តេ​ចនោះ ម្តងនេះ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ប្រើ​ប្រាស់​​យន្តកា​ច្បាប់​ប្រឆាំង​អ្នកណា​ដែល​និយាយ​ប្រៀបធៀប​សម្តេច​ទៅ​នឹង​អតីត​មេដឹកនាំ​ប្រទេស​លី​ប៊ី ដែល​ពិភពលោក​បាន​ចាត់ទុក​ថា ជា​មេដឹកនាំ​ផ្តាច់ការ​ម្នាក់​នោះ​។ លោកមូ​អាម៉ាកា​ដា​ហ្វ៊ី​ត្រូវបាន​ក្រុម​បះបោរ ដោយ​មាន​ការ​ជួយ​ជ្រោ​ម​ពី​កំលាំងយោធា​ណា​តូ សម្លាប់​យ៉ាង​វេទនា​កាលពី​ថ្ងៃ​ទី​២០​តុលា​កន្លងទៅ​។​

ក្រោយ​ការសម្លាប់​លោក​ម៉ូ​អា​មា កា​ដា​ហ្វ៊ី​ភ្លាម មាន​ការអត្ថាធិប្បាយ​មួយចំនួន​បាន​និយាយ​ប្រៀបធៀប​សម្តេច​ហ៊ុន សែន​ទៅ​នឹង​វាសនា​របស់​លោក​កា​ដា​ហ្វ៊ី​រួចទៅហើយ​។ នៅពេល​នោះ​សម្តេច​ហ៊ុនសែន​បាន​បកស្រាយ​ថា បរាជ័យ​របស់​លោក​​កា​ដា​ហ្វ៊ី​កើតឡើង​ដោយសារ​ការ​ធ្វើ​សង្គ្រាម​។ ប្រសិនបើ​ជា​ការធ្វើ​សង្គ្រាម សម្តេច​ថ្លែងថា សម្តេច​នឹង​ផ្តល់​អាវុធ​អោយ​អ្នក​ប្រឆាំង​មួយ​ឃ្លាំង​ថែមទៀត​ដើម្បី​ប្រឆាំង​សម្តេច​។ ប៉ុន្តែ​សម្រាប់​​សម្តេច​ការ​​ថ្លែង​​យ៉ាង​​ដូច្នេះ គឺ​បានន័យ​ថា​ក្រុម​អ្នក​ប្រ​ឆាំង​នោះ​មិន​ចេះ​ប្រើប្រាស់​កំភ្លើង​នៅឡើយ​ទេ ហើយ​ថា​សម្តេច​ក៏​មិន​ចង់អោយ​មាន​ការផ្ទុះ​សង្គ្រាម​ផ្ទៃក្នុង​ទៀត​ដែរ​។

    About Us
    Khana

Activities

Find us at Facebook

Contact Us