ក្នុងបទសម្ភាសន៍ដល់អ្នកកាសែត គេហទំព័រ CEN នៅព្រឹកថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០១១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលយ៉ាងខ្លីថា"សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា គឺគណបក្សរបស់ព្រះអង្គមិនចូលរួមទេពីព្រោះតែគ្មានសំឡេងគ្រប់គ្រាន់"។
សូមបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី២៩មករា ឆ្នាំ២០១២ ធ្វើឡើងជាលក្ខណៈអសកលគឺមានតែក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាប៉ុណ្ណោះជាអ្នកបោះឆ្នោត។ គណបក្ស នរោត្តម រណឫទ្ធិ មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសចំនួន ៤២៥ រូប និងសមាជិករដ្ឋសភាចំនួន ២រូប។ ចំនួនអ្នកបោះឆ្នោតនេះ គឺមិនគ្រប់ចំនួនមួយអាសនៈ នៅព្រឹទ្ធសភាតាមភូមិភាគដែលបានកំណត់ឡើយ។
មកដល់ថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០១១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត. គ.ជ.ប បានប្រកាសថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបើឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ គណបក្សសម រង្ស៊ីមានការយឺតយ៉ាវដោយសារតែការដោះស្រាយបញ្ហាផ្ឬៃក្នុងមួយចំនួន។
បញ្ជីបេក្ខជន ឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា មានបេក្ខជនពេញសិទ្ធិចំនួន ៥៧ រូប និងបេក្ខជនបម្រុងចំនួន ៥៧ រូប ដែលបានឈរឈ្មោះនៅតាមមណ្ឌលភូមិភាគទាំង ៨ ដើម្បីប្រជែងយកកៅអី ៦១ ក្នុងព្រឹទ្ធសភា៕
Tuesday, May 21st
Last update07:55:37 AM GMT
ព័ត៌មានចុងក្រោយ:





































