នាយកដ្ឋានបង្ការនិងសម្រាលគ្រោះមហន្តរាយថៃបានរាយការណ៍នៅថ្ងៃ១ធ្នូនេះថាមនុស្សសរុប៦៦៦នាក់ត្រូវបានអះអាងថាស្លាប់និង៣នាក់បាត់ខ្លួនដោយសារទឹកជំនន់ដែលបានពន្លិចជាយក្រុងបាងកកនិងខេត្តផ្សេងៗនៅតំបន់ជាច្រើន។
គួររម្លឹកថា ទឹកជំនន់នៅប្រទេសថៃ បានជន់លិច២១ខេត្តក្រុងរួមទាំងក្រុងបាងកកដោយប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាង៥លាននាក់៕ចំណែកឯ ក្រសួងពាណិជ្ជកម្មថៃបាននិយាយថា "ការជន់លិចដ៏អូសបន្លាយនេះ កំពុងបន្តនៅបាងកកនិងជាយក្រុងបាងកកដែលប៉ះពាល់ដល់ទិន្នផលឧស្សាហកម្មនិងផលិតកម្មកសិកម្ម។ ម្យ៉ាងទៀតទឹកជំនន់ក៏បានរារាំងផលិតកម្មនិងគមនាគមន៍ ដែលជាលទ្ធផលនាំអោយទំនិញមួយចំនួនឡើងថ្លៃផងដែរ។


































