កីឡាចំបាប់យុវជនជម្រើសជាតិកម្ពុជានិងចាប់ផ្តើមប្រកួតពីថ្ងៃទី៦ ដល់ ៨មករាឆ្នាំ២០១២ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោកលោកធិន វិចិត្រគ្រូបង្វឹកចំបាប់ជម្រើសជាតិកម្ពុជា និងជាអ្នករៀបចំការប្រកួតចំបាប់ជើងឯកយុវជន។ ការប្រកួតមានលក្ខណៈបើកចំហរដើម្បីផ្តល់ឪកាសឲ្យយុវជនទាំងអស់បានចូលរួមប្រកួត។
វិញ្ញាសារការប្រកួតបែងចែកជាពីដំណាក់កាល រួមមានការប្រកួតសម្រាប់ប្រភេទអាយុពី១៥ ដល់ ១៧ឆ្នាំ និង សម្រាប់ប្រភេទអាយុពី១៨ដល់ ២៣ឆ្នាំ។ ក្លឹបនានាទូទាំងប្រទេសអាចចូលរួមប្រកួតនៅក្នុងព្រឹត្តការណ៍នេះ។




































