សេដ្ឋកិច្ចចិនបានស្ទុះឡើងយ៉ាងខ្លាំងដោយសារលំហូរទុនពីក្រៅប្រទេសដ៏សន្ធឹកសន្ធាប់ក៏ប៉ុន្តែការកើនឡើងយ៉ាងឆាប់រហ័សដែលបាននាំឲ្យមានការកើនឡើងការផ្គត់ផ្គង់សាច់ប្រាក់យ៉ាងខ្លាំងនោះកំពុងតែមានការប្រែប្រួលខណៈដែលកំណើនសេដ្ឋកិច្ចពិភពលោកកំពុងតែមានភាពយឺតយ៉ាវ។
ដើមទុនបានហូរចេញពីប្រទេសអស់ពីរខែមកហើយ។ ប្រសិនបើវានៅបន្តហូរចេញតទៅទៀតជាបញ្ហាប្រឈមធនាគារ។ ដូច្នេះប្រជាជនចិននឹងត្រូវដោះស្រាយកែសម្រួលគោលនយោបាយដើម្បីរក្សាអត្រាកំណើនរបស់ប្រទេសកុំឲ្យធ្លាក់ចុះខ្លាំង។
វានឹងមិនងាយសម្រេចបាននោះទេសម្រាប់អ្នកតាក់តែងគោលនយោបាយដែលប្រមូលផ្តុំគ្នាដើម្បីស្រូបយកលំហូរទុនក្នុងកំរិតជាមធ្យម២៥៦ពាន់លានយ័នស្មើនឹងក្នុងមួយខែៗចាប់តាំងពីខែកក្កដា ឆ្នា២០០៥មក ក៏ប៉ុន្តែពួកគេខ្វះបទពិសោធន៍ធ្វើយ៉ាងណាដើម្បីដោះស្រាយលំហូរទុនកុំឲ្យចេញទៅក្រៅប្រទេស។


































