Saturday, May 25th

Last update08:08:41 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ គណ​បក្ស​​សម​រង្ស៊ី​លុប​ចោល​​គម្រោង​​ដង្ហែ​ក្បួន​​ឃោសនា​​បោះឆ្នោត​​​​ព្រឹទ្ធ​សភា​​នៅ​ថ្ងៃ​ទី​២៦​​មករា​នេះ

គណ​បក្ស​​សម​រង្ស៊ី​លុប​ចោល​​គម្រោង​​ដង្ហែ​ក្បួន​​ឃោសនា​​បោះឆ្នោត​​​​ព្រឹទ្ធ​សភា​​នៅ​ថ្ងៃ​ទី​២៦​​មករា​នេះ

  • PDF

គម្រោង​ការដើរ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​សម​រង្ស៊ី​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាមួយ​ពាន់​នាក់​នោះ ត្រូវ​បាន​​លុបចោល​ទៅវិញដោយសារ​តែ​ផ្លួវ​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​នេះដង្ហែ​ក្បូន​នោះ​សុទ្ធតែ​ជា​ផ្លូវ​ដែល​មិនសូវ​សំខាន់​។

នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពីលោក ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញនៃ​គណបក្ស​សម រង្ស៊ី​។​ លោក ហូរ វ៉ាន់ បាន​បន្តទៀតថា គណបក្ស​ប្រឆាំង​​នេះ​បាន​​សម្រេច​​ចិត្ត​​ផ្លាស់​ប្តូរ​​កម្ម​វិធី​ដោយ​រៀបចំ​ការជួបជុំ​គ្នា​មួយ​ជា​មួយ​​សមា​ជិក​​ក្រុមប្រឹក្សា​សង្កាត់​របស់​ខ្លួន​ជំនួស​វិញ​។ លោក​ថា ការ​ជូ​ប​ប្រជុំ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ដោយ​ផ្ទាល់​អាច​ទទួលបាន​លទ្ធផល​ប្រសើរ​ជាង​ពី​ព្រោះ​នេះ​គឺជា​ការបោះឆ្នោត​អសកល​។

ការឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតីកាល​ទី​៣​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧​មករា​ស្អែក​នេះ​។ ការបោះឆ្នោត​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ មករា​នេះ​។ មានតែ​គណបក្ស​នយោបាយ​ចំនួន​ពីរ​ប៉ុណ្ណោះដែល​បាន​ចូលរួម​ក្នុង​ការប្រកួតប្រជែង​នេះ គឺ​មាន​គណបក្ស​ប្រឆាំង​សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា​។​


    About Us
    Khana

Activities

Find us at Facebook

Contact Us