Thursday, Jun 20th

Last update02:08:39 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ គណបក្ស​​ប្រជាធិប​តេយ្យ​​ថៃ​អំពាវ​នាវ​​ឲ្យ​​លោក​ស្រី​យី​ក​​ឡាក់​ បញ្ជាក់​អំពី​​តួ​នាទី​របស់​លោក​ថាក់​​ស៊ីន

គណបក្ស​​ប្រជាធិប​តេយ្យ​​ថៃ​អំពាវ​នាវ​​ឲ្យ​​លោក​ស្រី​យី​ក​​ឡាក់​ បញ្ជាក់​អំពី​​តួ​នាទី​របស់​លោក​ថាក់​​ស៊ីន

បញ្ហា​នយោបាយ​ដ៏​ចម្រូងចម្រាស​របស់​ថៃនៅតែ​បន្ត​កើតឡើង ហើយ​បញ្ហា​កើតឡើង​នេះ​ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរសម្រាប់​​រដ្ឋា​ភិបាល​លោក​ស្រី យី​កឡាក់ ស៊ី​ណា​វ៉ាត្រា​។ ​កាលពី​ថ្ងៃ​សៅរ៏ ទី​២៨​មករា គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​ថៃ​នោះ​បាន​ចេញមុខ​មក​អំពា​វ​នាវ​ភ្លាមៗ ដើម្បីឲ្យលោកស្រី យី​ក​ឡាក់​​បញ្ជាក់​អះអាង​ពី​តួនាទីរបស់លោក​ថាក់ស៊ីនឲ្យបាន​ច្បាស់លាស់​។

សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់បានឲ្យដឹងថា នាយករដ្ឋមន្ត្រីយី​កឡាក់មិន​ចាំ​ស្ទះ​ស្ទើរ​នោះទេ​ក្នុង​​ការ​តែង​តាំង​លោក​ថាក់​ស៊ីន ជា​ឯកអគ្គរដ្ឋ​ទូត​​ពិ​សេស​​ឬ​​តំណាង​​ពាណិជ្ជ​កម្ម​​នោះ​។​ ចំណាត់ការ​របស់​បក្ស​ប្រឆាំង​នាពេលនេះធ្វើឡើង​បន្ទាប់​ពី​លោក​ថាក់ស៊ីន បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅក្នុង​ប្រ​ទេស​​លី​បង់ ដើម្បី​បើកផ្លូវ​អោយ​ក្រុមហ៊ុន PTT Exploration and Production Plc  អាច​ដាក់​ពាក្យសុំ​សម្បទានធ្វើ​អាជីវកម្ម​ប្រេង​នៅក្នុង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​។

តាមរយៈ​កាសែត Bangkok Post កាលពី​ថ្ងៃ​សុក្រ​បាន​ឡើង​លើក​ដែរ​ថា លោក​ថាក់ស៊ីន បាន​ស្ថិតនៅ​ប្រទេស​លី​បង់ ហើយ​លោក​ក៏​រំពឹងថា បាន​ជួប​នាយក​រដ្ឋ​មន្ត្រី​​លី​បង់ផងដែរ ដើម្បី​ពិភាក្សា​អំពី​អាជីវកម្ម​ប្រេងហើយ​ថៃ​ក៏​នឹង​អាច​ទទួល​ផល​ពី​ការចូល​ធ្វើ​អាជីវកម្ម​នេះដែរ​។ យ៉ាងណាក៏ដោយលោកថេប​ថៃ​សមាជិក​សភា​​​​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​អះអាងថា លោក​ថាក់ស៊ីនបាន​លូកដៃ​ចូល​​ក្នុង​​ការ​ងារ​​របស់​​ប្រទេស​ថៃ​​​ជា​​ច្រើន​​ក្នុង​​នោះ​​មាន​​​ទាំង​​​ការ​ពិភាក្សាជាមួយ​មេ​ដឹក​នាំ​ភូមា អំពី​កិច្ចព្រមព្រៀង​ថាមពល មុន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​យី​ង​ឡា​ក់នៅ​ភូមាកាលពី​ខែ​តុលា។ បន្ថែម​ពី​នោះលោក​ថាក់ស៊ីន​ក៏​ពាក់​ព័ន្ធ​បញ្ហា​​នានា​ជុំវិញដែន​សមុទ្រ​​ត្រួត​ស៊ី​គ្នា​​រវាង​ថៃ​និង​កម្ពុជា​ផងដែរ៕

    About Us
    Khana

Activities

Find us at Facebook

Contact Us