Thursday, Jun 20th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម កម្មករ​​ជាង​៥០០​នាក់​នៅ​រោង​ចក្រ​សៀន​​អេ​ស្រ៊ី​បាន​​ចូល​ធ្វើការ​ជា​​​ធម្មតា​​វិញ

កម្មករ​​ជាង​៥០០​នាក់​នៅ​រោង​ចក្រ​សៀន​​អេ​ស្រ៊ី​បាន​​ចូល​ធ្វើការ​ជា​​​ធម្មតា​​វិញ

  • PDF

សហជីព​តំណាង​កម្មករ​បាន​ជួប​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សៀន​អេ​ស្រ៊ី​នៅ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ដោះស្រាយ​បញ្ហា​កម្មករ​កូដកម្ម​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១២ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ថន ថុល មន្ត្រី​សហជីព​សេរី​កម្មករ​ដែល​បាន​ដឹកនាំ​កម្មករ​ចូល​ចរចា​ជាមួយ​ថៅកែ​ក្រុមហ៊ុន ។

មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាលោកថុន ថុល​មានប្រសាសន៍ថា ​កម្មករ​ជាង៥០០​នាក់នៅ​រោងចក្រសៀន​​អេ​​ស្រ៊ី​បាន​ចូលធ្វើការ​ជា​ធម្មតា​​វិញ​ហើយ បន្ទាប់​ពី​មាន​ការចរចាររវាង​ភាគី​រោងចក្រ​ជាមួយ​ក្រុម​កម្មករ​រួចមក​នោះ។​ សហជីព​សេរី​កម្មករ បាន​ប្រាប់​អោយដឹងថា ការទាមទារ​របស់​ក​ម្មករ​កាត់​ដេរ សៀន អេ​ស្រ៊ីគឺ​សុំឲ្យ​ក្រុមហ៊ុន​ទទួលយកប្រ​ធាន​ផ្នែកដែល​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារបាន​ចូលធ្វើការ​ជាធម្មតា​ឡើងវិញ ព្រមទាំង​សុំឲ្យ​មាន​ពេទ្យ​ក្នុង​រោង​ចក្រ​​និង​កែលម្អ​លក្ខខណ្ឌ​ការងារ​ជាច្រើន​ទៀត​។

គួរបញ្ជាក់​ថា កម្មករ​នៅ​រោងចក្រ​កាត់ដេរ សៀន​អេ​ស្រ៊ី ស្ថិតនៅ​ភូមិ​ត្បាញ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ដែល​មាន​កម្មករ​ជិត​៥០០នាក់​ បំរើការ​បាន​ធ្វើ​​កូដ​កម្ម​នៅ​ខាង​មុខ​រោងចក្រ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១៨ចំណុចពី​ថៅកែ​រោងចក្រ​អស់​រយៈពេល​៣​ថ្ងៃ លុះ​រហូត​មកដល់​ថ្ងៃ​រសៀល​ទី​៣១ ខែ​មករា​ទើប​ក្រុមហ៊ុន​យល់ព្រម​តាម​សំណើរ​បស់​ក្រុមកម្មករហើយ​ពួកគេ​បាន​ចូលធ្វើការ​ជាធម្មតា​វិញ​អស់ហើយ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us