Wednesday, Jun 19th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម សាលា​​រាជ​ធានី​​ភ្នំពេញ​ណែ​នាំ​​ដល់​​មន្ទីរ​ឬ​​ស្ថាប័ន​​ស្ដី​ពី​​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​​មាឃ​បូជា

សាលា​​រាជ​ធានី​​ភ្នំពេញ​ណែ​នាំ​​ដល់​​មន្ទីរ​ឬ​​ស្ថាប័ន​​ស្ដី​ពី​​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​​មាឃ​បូជា

  • PDF

សាលា​រាជធានី​ភ្នំពេញបាន​ចេញ​សេចក្ដីណែនាំ​ស្ដីពី​ការរៀបចំ​ពិធី​បុណ្យ​មាឃបូជា ដោយយោង​តាម​ផែនការ​ណែនាំ​លេខ០០១ របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យជាតិ​-​អន្តរជាតិ​ចុះ​ថ្ងៃទី​១៦ ខែ​មករា​។​ សាលា​រាជធានី​បាន​ណែនាំ​ថា​ដើម្បី​ចូលរួម​រៀបចំ​ពិធី​បុណ្យ​មាឃបូជា នៅ​ថ្ងៃ​អង្គារ ទី​៧ កុម្ភៈ និង​ថ្ងៃ​ពុធ​ទី​៨ ខែ​​​កុម្ភៈ​នេះ គ្រប់​សាលាខណ្ឌមន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​ឲ្យមាន​ពិធី​បុណ្យ​មាឃបូជា​ជា​ផ្លូវការ​នៅ​ទី​វត្ត​អារាម​ណាមួយ​ក្នុង​មូល​ដ្ឋាន​​ដែល​​​​នឹង​​អាច​ដំណើរការ​បាន​។

ទី​២ គ្រប់​សាលាខណ្ឌ​ត្រូវ​បំផុស​ឲ្យ​តុបតែង​លម្អ​ចង​​បដា​​ពាក្យ​ស្លោក ទង់ជាតិ​ទង់សាសនា​នៅតាម​អគារ​សាធារណៈ រោងចក្រ សហគ្រាស គ្រប់​គេហដ្ឋាន វត្ត​អារាម​ដើម្បី​អបអរសាទរ ពិធី​បុណ្យ​ប្រពៃណី​សាសនា​នេះ​។​ ​ទី​៣ មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ឲ្យមានការ​ផ្សព្វផ្សា​យ​ធម្មទេសនា​អំពី​ប្រវត្តិ​នៃ​ពិធី​បុណ្យ​​មាឃ​បូជា​នេះ​ឲ្យបាន​ទូលំទូលា។​ សេចក្តីប្រកាស​ចុងក្រោយ​គឹ គ្រប់​អាជ្ញាធររាជធានី​ភ្នំពេញ​ត្រូវ​សហការ​គ្នា​ដើម្បី ការពារ​រក្សា​សន្តិសុខ​របៀបរៀបរយ​សណ្ដាប់​​ធ្នាប់​សង្គម និង​ធានា​សុវត្ថិភាព​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ​។​

សាលា​រាជធានី​ភ្នំពេញអះអាងថា ខ្លួន​សង្ឃឹម​យ៉ាង​មោះមុត​ថា រាល់​អង្គភាពដែល​ពាក់​ព័ទ្ធ​ទាំងអស់​មាន​ដូចជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជា​ការ​ដ្ឋាន​​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​និង​សាលាខណ្ឌ​ទាំង​៩​នឹងចាត់តាំង​អនុវត្ត​នេះ​ឲ្យ​​ទទួល​​បាន​លទ្ធ​ផល​​ល្អ​​ប្រ​សើ​រ​​ទៅ​តាម​​សេច​ក្តី​ណែ​នាំ​​នេះ​​ឲ្យ​​បាន​​គ្រប់ៗ​គ្នា​។

គួរកត់សម្គាល់​ថា សេចក្តីណែនាំ​នេះ​បាន​ធ្វើឡើង​ស្របពេល​ដែល​វប្បធម៌​បរទេស​កំពុងតែ​វាយប្រហារ​មកលើ​ប្រទេស​កម្ពុជា​យ៉ាង​សម្បើម ដូចជា​ពិធីបុណ្យ​ណូ​អែល​ដែល​ជា​បុណ្យ​សាសនា​គ្រឹះ​ត្រូវបាន​គេ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​នៅ​ទូទាំង​ប្រទេស ចំណែក​ឯ​ពិធី​បុណ្យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​វិញ​មិនសូវ​មាន​​ការ​ចាប់​អារម្មណ៍​ឡើយ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us