Wednesday, Jun 19th

Last update01:08:57 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម ការ​​ដាក់​​តាំង​​បង្ហាញ​​រូប​ភាព​​គោ​ដុត​​ទាំង​មូល​​កំពុង​​ក្លាយ​​​ជា​​​បញ្ហា

ការ​​ដាក់​​តាំង​​បង្ហាញ​​រូប​ភាព​​គោ​ដុត​​ទាំង​មូល​​កំពុង​​ក្លាយ​​​ជា​​​បញ្ហា

  • PDF

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​មិន​ទាន់​មាន​វិធានការ​យ៉ាង​តឹងរឹង​ដដែល​ជាមួយ​ម្ចាស់​អាជីវកម្ម​ដែល​បាន​ដាក់តាំង​បង្ហាញ រូបភាព​គោដុត​ទាំងមូលៗ នៅ​តាម​ភោជនីយដ្ឋាន និង​តាម​ដងផ្លួវ​សាធារណៈ​។ អាជីវករ​និង​ម្ចាស់​ហាង​ភោជនីយដ្ឋាន​នៅតែ​បន្ត​ដាក់តាំង​បង្ហាញ រូបភាព​គោដុត​ទាំងមូល​ពាស​វាស​ពាស​កាល​ដដែល​ដោយ​គ្មាន​ការបិទបាំង​ដូច​សេចក្តីណែនាំរបស់​អាជ្ញាធរ​នោះ​ឡើយ​។

សេចក្តីប្រកាស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​១០​មករា​ឆ្នាំ​២០១២ បានសម្រេច​ហាមឃាត់​មិនឲ្យ​ធ្វើ​អាជីវកម្ម​គោ​ដុតដោយ​បង្ហាញ​នៅ​តាម​ទី​សាធា​រណៈ​​នោះ​​ឡើយ​។ ការ​ដាក់​តាំង​គោដុត​ទាំងមូលៗ​ដែល​ឆ្លុះបញ្ចាំង​ពី​​រូប​ភាព​​ដ៏​​ឃោរ​ឃៅ​​ប្រាសចាក​ពី​គោល​ការណ៏​របស់​ព្រះពុទ្ធសាសនា​។ សេចក្តីសម្រេច​នេះ បាន​​ធ្វើឡើង​បន្ទាប់​ពី​​មាន​​ការ​ស្នើរ​​សុំ​​ពី​​មន្ត្រី​​សង្ឃ​នៅ​ក្នុង​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២០​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១​ធ្នូ​២០១១ ហើយ​​ការ​ស្នើរ​សុំ​នេះ​ក៏​ទទួលបាន​ការយល់ព្រម​ពី​ប្រមុខ​រដ្ឋាភិបាលកម្ពុជា​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ផង​ដែរ​។

យ៉ា់ងណាក៏ដោយ មាន​ម្ចាស់​អាជីវកម្ម​លក់​គោដុត​ជាច្រើន​នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យដឹងថា មាន​អតីថិជន​ជាច្រើន​មិន​ចូល​ហាង​របស់​ពួក​គាត់​​នៅពេលដែល​មិន​ឃើញ​មាន​ការ​ដាក់​តាំង​បង្ហាញ រូបភាព​គោដុត​ទាំងមូល​នៅ​ពី​មុខ​ភោជនីយដ្ឋាន​។ ​ម្ចាស់​ហាង​ទាំងនោះបាន​បន្តទៀតថា អាជីវកម្ម​របស់​​ពូក​គេ​​អាច​​នឹង​បិទ​ប្រសិន​ជា​គ្មាន​ភ្ញៀវ​ចូល​ទេនោះ​។

គួរកត់សំគាល់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​មក​នេះ​អាជីវកម្ម​លក់​គោដុត​ទាំងមូលបាន​កំពុង​រីកដុះដាល​និង​ពេញនិយម​ជា​ខ្លាំង​នៅ​តាម​ភោជនីយដ្ឋាន​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us