រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងយីអ៊ុនរបស់លោកអ្នកជួបភាពប្រទាំងប្រទើសហើយក្រុមមនុស្សទីជិតឆ្ងាយ មានការបង្កជម្លោះឬកើតមានការមិនពេញចិត្តចំពោះលោកអ្នកច្រើនដូច្នេះ គួររក្សាភាពនឹងធឹងទើបជាការប្រពៃបំផុត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញ ទីជិតឆ្ងាយមិនសមដូចប្រកបទេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្ន ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការជ្រួលជ្រើមខុសបែបបទច្រើនដូច្នេះឱ្យប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបលើបញ្ហាទាំងល្អទាំងអាក្រក់នៅលាយឡំគ្នា ដូច្នេះទោះធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសឬមាក់ងាយបានទេ។ សម្រាប់ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាស្នេហាប្រុសស្រីមានការចាប់កំហុសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់អ្នកកើតឆ្នាំកណ្តុរបើមានកិច្ចការអ្វីសំខាន់លោកអ្នកគួរ រួសរាន់បញ្ចប់ព្រោះបើទុកយូរប្រយ័ត្នជួបផលលំបាកទៅគ្រាក្រោយវិញ។ ទាំងស្ត្រីបុរសក្រៅពីនេះលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើនដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
រាសីខ្ពស់ត្រដែត។ បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃចូលផ្ទះវិញគ្រាន់កាក់កបនិង មានភាពសុខដុមល្អ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញ លោកអ្នកមិនត្រូវធ្វើអ្វីដោយធ្វេសប្រហែសនោះទ្បើយបើពុំនោះទេពិតជាជះឥទ្ធិពលអាក្រក់ណាមួយកើតឡើងពុំខាន។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំជាគ្រួសារល្អប្រពៃបំផុតណាស់ដែរ។
រាសីល្អជាមធ្យម។ លោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយ មនុស្សនៅក្បែរខ្លួន។ចំពោះ បើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តូរ ផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ ការធ្វើដំណើរទីជិតឆ្ងាយ ជួបបញ្ហាប្រទាំងប្រទើសនិងរកាំរកូសច្រើន។ រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំគ្នាច្រើន៕
រាសីខ្ពស់ត្រដែត។ ក្នុងពេលនេះ លោកអ្នកអាចប្រកបកិច្ចការងារតូចធំមិនថាផ្លូវឆា្ងយជិតឬផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីគឺតែងដូចសមប្រកបសឹងទាំងអស់។ទាំងស្ត្រី បុរសដែលធ្លាប់តែឧបទ្រពចង្រៃយាយីឬទទួលរងសម្ពាធផ្លូវចិត្តបានធូរស្បើយឡើងវិញហើយកំពុងទទួលជោគសំណាងថ្មីៗទៀតផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយ ជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕
រាសីស្រុតចុះ។ ក្នុងពេលនេះទោះធ្វើអ្វីក៏ដោយមិនអាចធ្វើទាំងទំនើងចិត្តបានទេប្រយ័ត្នត្រូវជូបគេវាយប្រហារដោយប្រការណាមូយ។ បើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយ ដែលជាកិច្ចការសំខាន់មិនអាចធ្វេសប្រហែសបានទេពីព្រោះងាយមានកំហុសឆ្គងនិងបរាជ័យបានណាស់។ បើជាអ្នកប្រកបរបររកស៊ីជូញដូរចូរប្រយ័ត្ន ជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នកើតបញ្ហាអ្វីមួយឈានដល់ការប្រេះឆាធ្ងន់ធ្ងរ៕
រាសីខ្ពស់ត្រដែត។ ក្នុងពេលនេះមានជោគមានជ័យដូច្នេះបញ្ហាសំខាន់ដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះ គឺត្រូវឆ្លៀតឱកាសធ្វើអ្វីដែលចង់ធ្វើហើយមិនត្រូវរារែកចិត្ត បន្តទៅទៀតបើមើលឃើញផ្តល់សារប្រយោជន៍មកវិញមិនដូច្នេះបានត្រឹមបណ្តោយឱ្យឱកាសល្អកន្លងផុតទៅដោយឥតប្រយោជន៍។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបររយះទាំងខ្លីនិងវែងតែងសមដូចប្រកប។ ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តី តែងជួបសេចក្តីសុខក្សេមក្សានដូចសព្វមូយដង។រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង៕
រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញ ជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសរកូសមិនស្ទើរដែរទេ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។ រីឯបញ្ហាស្នេហាប្រុសស្រីមានការមានភាពសៅហ្មងនិងរកាំរកូសច្រើន៕
រាសីស្រុតចុះ។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺ ដូចសព្វមួយដង។ អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។ ការធ្វើដំណើរទីជិតឆ្ងាយពេលទៅមានសុ វត្តិភាពល្អតែពេលត្រទ្បប់មកវិញពុំសូវមានសុវត្តិភាពទេគួរ បន្ថែមការប្រុងប្រយ័ត្ន។ សេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
រាសីខ្ពស់ត្រដែត។ ក្នុងពេលនេះដែរជាឱកាសល្អសម្រាប់លោកអ្នកផ្សះផ្សាជម្លោះដែលកើតជាបញ្ហាចម្រូងចម្រាសជាយូរយាមកហើយ។ សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំជ្រូកនៅថ្ងៃនេះទោះធ្វើអ្វីមួយលោកអ្នកត្រូវមានការប្រយ័ត្នប្រយែង បន្តិចទើបអាចគេចផុតពីផលលំបាកទាំងពួងទៅរួច។ការប្រកបការងារអ្វី ងាយទទួលរងគេវាយប្រហារនិងបរាជ័យម្ល៉ោះហើយមុនធ្វើអ្វីមួយគួរគិតឱ្យបានជ្រុងជ្រោយ។ អ្នកអាជីវករការជួញដូររយះពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេគួរចេះអត់ធ្មត់ក្នុងមុខរបរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វដង។ សេចក្តីស្នេហាប្រុសស្រីកើតមានភាពរកាំរកូសព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕

































