Tuesday, May 21st

Last update07:55:37 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ អាមេរិក​​ផលិត​​គ្រាប់​បែក​​ដ៏​​ខ្លាំង​​សម្រាប់​​វាយ​ប្រហារ​​កូរ៉េ​ខាង​ ជើង​និង​​អ៊ីរ៉ង់

អាមេរិក​​ផលិត​​គ្រាប់​បែក​​ដ៏​​ខ្លាំង​​សម្រាប់​​វាយ​ប្រហារ​​កូរ៉េ​ខាង​ ជើង​និង​​អ៊ីរ៉ង់

សហរដ្ឋអាមេរិក​កំពុងតែ​ផលិត​គ្រាប់បែក​ទម្លាក់​ដែលមាន​ទម្ងន់​១៣,៦​តោន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​វាយប្រហារ​ទីតាំង​យោធា​របស់​កូរ៉េ​ខាងជើង​និង​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​រឹងមាំ​របស់​អ៊ីរ៉ង់​។​ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​ក្រុម​មន្ត្រី​រប​ស់​អាមេរិក​។​គ្រាប់បែក​ដ៏​ខ្លាំងក្លា​នេះ ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ចំណាយ​ប្រាក់​ចំនួន​៣៣០​លាន​ដុល្លារ​ហើយ​រហូតមកដល់​ពេលនេះ ​ដើម្បី​ផលិត​គ្រាប់បែក​ដ៏​ខ្លាំង​បែប​នេះ​ឲ្យបាន​ចំនួន​២០​គ្រាប់​។

ការផលិត​គ្រាប់បែក​នេះ បាន​កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកឯកទេស​ខាង​សង្គ្រាម​របស់​មន្ទីរ​បញ្ច​កោណ​បាន​វាយ​តំលៃ​ថា​គ្រាប់បែក​ដ៏​ធំ​មុនៗ​របស់​ពួកគេ​មិនទាន់​មាន​សមត្ថភាព​នៅ​ឡើយ​ទេ​ក្នុង​ការកំទេច​រោច​ក្រ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដែល​ស្ថិតនៅ​ក្រោម​ដី​ដ៏​ជ្រៅ​នោះទេ​។​

កាសែត​Wall Street Journal បាន​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​ថា​ប្រទេស​អាមេរិក​បាន​ទទួលស្គាល់​ថា​គ្រាប់បែក​មុនៗ​គឺ​មិន​មាន​ប្រសិទ្ធ​ភាព​​ខ្លាំង​ក្នុង​ការកំទេច​លេណដ្ឋាន​យោធា​ដែល​អ៊ីរ៉ង់​បាន​រៀបចំ​ការពារ​ដ៏​រឹងមាំ​នោះ​ទេ​ហើយ​លោក​បាន​និយាយ​ថា​កិច្ចការ​ផលិត​គ្រាប់បែក​ដ៏​ខ្លាំង​ជាង​មុន​ទាំង​នេះ​​កំពុងដំណើរការ​ទៅ​ហើយ​សង្ឃឹម​ថា​អ្វីៗ​គ្រាប់​យ៉ាង​នឹង​សម្រេច​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us