រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកជួបបញ្ហាមិនគាប់ប្រសើរទេ ដូចនេះឱ្យប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬបណ្តាមិត្តភក្តិ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមិនអាចលោភលន់បានទេព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិល ត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ទៅមុខជាបណ្តើរៗហើយបើចង់ពឹងពាក់ឱ្យអ្នកតូចអ្នកធំជួយក្នុងរឿងអ្វីមួយក៏តែងផ្តល់ផលល្អជាងអាក្រក់ដែរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនថាការ ជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
រាសីខ្ពស់ត្រដែត។ អ្នកកើតឆ្នាំខាលក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការឈានលូតលាស់ទាំងបញ្ហាការងារកិច្ចការដែលគេប្រគល់ឱ្យនិងរួមទាំងការបណ្តាក់ទុនរកស៊ីផង។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អបំផុតសម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយឬបើចង់រើទីកន្លែងលក់ដូរក៏ មានការចម្រើនលូតលាស់គួរកត់សម្គាល់ដែរ។ ទោះបីយ៉ាងណាក្នុងផ្ទះសម្បែ ងាយកើតរឿងរាវចម្រូងចម្រាសណាស់លោកអ្នកគប្បីចេះធ្វើចិត្តអត់ធ្មត់ ទើបគ្មានរឿងរាវរកាំចិត្តកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងជាពេលវេលាល្អសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះសម្រាប់លោកអ្នកដោយសារដួងរាសីដាំក្បាលចុះម្ល៉ោះហើយតោងតែប្រយ័ត្នប្រយែងក្រុមមនុស្សក្បែរខ្លួនបង្កបញ្ហាអ្វីមួយឡើង។ បើជា អ្នកប្រកបរបររកស៊ីជួញដូរវិញមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្នប្រយ៉ែងឱ្យបានខ្លាំងក្លា។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕
រាសីខ្ពស់ត្រដែត។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អដោយមានក្តីចម្រុងចម្រើនលូតលាស់ទៅមុខជាសន្សឹមៗផង។ ក្រៅពីនេះបើលោកអ្នកមានដំណើរទៅណាមកណាមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីទោះមានភាពផ្អែមល្ហែមយ៉ាងណាក្តីតែក៏ងាយកើតមានជម្លោះវិវាទណាស់៕
រាសីខ្ពស់ត្រដែត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ហើយមានភាពរកាំចិត្តគ្នាច្រើនទៀតផង៕
រាសីស្រុតចុះ។ អ្នកកើតឆ្នាំសេះថ្ងៃនេះបើមានបញ្ហាអ្វីប៉ះទង្គិចលោកអ្នកមិនគួរមានការឆាប់ប្រកែប្រកាន់ច្រើនឡើយបើពុំនោះទេនាំកើតតែរឿងសៅហ្មងប៉ុណ្ណោះ។ ការប្រកបការងារឃើញថាជួបបញ្ហាលំបាកច្រើនដូចនេះត្រូវអត់ធ្មត់តស៊ូ ទើបបញ្ហាលំបាកទាំងឡាយនឹងប្រែធូរស្បើយឡើងវិញ។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវលោភលន់មិនមើលមុខក្រោយឡើយបើមិនដូច្នេះនឹងនាំផលលំបាកណាមួយមកវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការ ប្រឆាំងនិងចង់ចាញ់ឈ្នះមិនស្ទើរដែរទេហើយបើមិនចេះកាត់បន្ថយវិវាទ ទេប្រយ័ត្នឈានដល់ការប្រេះឆាលែងស្រុះស្រួលគ្នាកើត៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកកើតឆ្នាំស្វាដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាកើតភាពប្រទាំងប្រទើសនិងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ដូចនេះគប្បី ធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។ ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបរ រកស៊ីជួញដូរការរកផលចំណូលជួបភាពតានតឹងហើយទោះខិតខំខ្លាំងក៏ពុំអាចរកផលចំណូលបានដូចជាទីគាប់ចិត្តដែរ។ សេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង។
រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ដូច្នេះ បើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រួវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនបាន។ សេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
រាសីខ្ពស់ត្រដែត។ បើចង់បំពេញកិច្ចការងារអ្វីបើធ្វើអ្វីមួយគួររួសរាន់បំពេញព្រោះធ្វើច្រើនទទួលបានផលច្រើនធ្វើតិចបានផលតិច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោត ក៏ផ្តល់ផ្លែផ្កាគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ សេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃណាស់៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកកើតឆ្នាំចបើទោះបីមានបញ្ហាអ្វីក៏ដោយលោកអ្នកត្រូវធ្វើចិត្តតស៊ូនោះទោះលំបាកម្តេចម្តាក៏អាចពុះពារទទួលផលល្អៗហុចឱ្យនៅពេល ក្រោយជាក់ជាពុំខាន។ក្រៅពីនេះបើលោកអ្នកចង់ធ្វើអ្វីមួយត្រូវចេះសម្លឹងមើលឱ្យច្បាស់ថាសឬខ្មៅនោះទើបធ្វើទៅមិនបង្កការប៉ះពាល់នៅពេលក្រោយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិញឆ្ងាយលោកអ្នកតោងតែប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចពីព្រោះថាគេ អាចនាំរឿងរាវមកឱ្យដោយប្រការណាមួយនិងបើជាអតិថិជនឱ្យប្រយ័ត្នត្រូវចាញ់បោកគេផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
រាសីខ្ពស់ត្រដែត។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយនៅពេលក្រោយដែលហួសពេលទៅហើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំចំពោះគូព្រេងអាចប៉ះលើដូចពាក្យចាស់បុរាណថា”បើនៅឆ្ងាយគឺឆ្ងាយដូចជើងមេឃតែបើនៅជិតវិញគឺជិតក្បែរខ្លួនតែម្តង”៕


































