Tuesday, May 21st

Last update07:55:37 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម លោក​ជា មុន្នី​ជំរុញ​​អោយ​​ក្រសួង​​ការ​ងារ​​ស៊ើប​អង្កេត​​ករណី​​កម្មករ​​ដួល​សន្លប់​​នៅ​​ខេត្ត​ព្រះ​សីហនុ​

លោក​ជា មុន្នី​ជំរុញ​​អោយ​​ក្រសួង​​ការ​ងារ​​ស៊ើប​អង្កេត​​ករណី​​កម្មករ​​ដួល​សន្លប់​​នៅ​​ខេត្ត​ព្រះ​សីហនុ​

  • PDF

ប្រធាន​សហជីប​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោកជា មុន្នីបាន​ផ្ញើ​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈលោក​វង សូ​ត​នៅ​ថ្ងៃ​ទី​១៣​ខែ​កុម្ភះ​នេះ ដើម្បី​សុំ​អោយ​មាន​ការស៊ើបអង្កេត​ករណី​កម្មការិនី​រោងចក្រ​ណាន​គួ​ដួលសន្លប់​កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈកន្លងមកនេះ​។

នៅក្នុង​លិខិត​នោះ​ផង​ដែរ គឺ​សុំឲ្យ​មាន​វិធានការ​ស៊ើបអង្គេត​រក​មូលហេតុ​ជាក់លាក់​ដែល​នាំ​ឲ្យ​កម្មករ​-​កម្មការិនី​រោងចក្រ​ណាន​គួ ទទួលរង​ការដួលសន្លប់​និង​ស្នើ​ឲ្យ​មន្ទី​ការងារបណ្ដុះបណ្ដាល​វិជា្ជជីវៈ​ខេត្ត​ព្រះសីហនុ ត្រួត​ពិនិត្យ​និង​​ជួយ​​ផ្ដល់​​ការ​​គាំ​ពារ​​ចំពោះ​សុខ​ភាព​​ដល់​​កម្មករ​​ឈ្មោះ​ង៉ូវ សំ​អេង និង​កម្មការិនី​ឈ្មោះ​​ម៉ៅ ស្រី​ទូច ដែល​ទទួលរង​ការប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។ ពាក់ព័ន្ធ​នឹង​លិខិត​នេះ​គេ​នៅ​មិនទាន់​ឃើញ​មាន​ការឆ្លើយតប​ពី​លោកវង សូ​ត រដ្ឋមន្ត្រីក្រសួង​ការ​ងារ​​យ៉ាងណា​នៅឡើយ​ទេ​។

    About Us
    Khana

Activities

Find us at Facebook

Contact Us