Thursday, May 23rd

Last update08:44:37 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម សាលា​រាជ​ធានី​​ភ្នំពេញ​នឹង​បង្កើត​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​​​ឆ្នាំ​​២០១២​​នេះ​

សាលា​រាជ​ធានី​​ភ្នំពេញ​នឹង​បង្កើត​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​​​ឆ្នាំ​​២០១២​​នេះ​

  • PDF

សាលា​រាជធានី​ភ្នំពេញ​គ្រោងនឹង​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ដឹកជញ្ជូន​តាម​រថយន្តក្រុង (City Bus) នៅក្នុង​ឆ្នាំ​២០១២​នេះ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​។ ការបង្កើត​អោយ​មាន​​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​នេះ​គឺ ​ធ្វើឡើង​​ដើម្បី​សម្រួល​​ដល់់​​ការ​កក​ស្ទះ​​ចរាចរ​​នៅ​ក្នុង​​រាជធានី​ភ្នំពេញ​។

យោងតាម​គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​នេះ​បានឱ្យដឹងថា តាមរយៈ​ការបង្ហាញ​ពី​ភាគី​បារាំង​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ជាបឋម​ថា រាជធានី​ភ្នំពេញ ស្ថិតនៅក្នុង​ចំណុច​របត់​មួយ​ដោយសារ​មាន​កំណើន​ប្រជាជនការរីកដុះដាលនៃ​ការ​បំលាស់​ទីកំណើន​សេដ្ឋកិច្ច​មាន​ភាពជឿនលឿន​ទើប​ធ្វើឱ្យ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញមាន​ភាពស្មុគស្មាញ​ដែល​ជា​កត្តា​ចាំបាច់​ត្រូវតែ​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​រួម​មួយ​ឱ្យ​សមស្រប​តាម​ស្ថានភាព​នាពេល​បច្ចុប្បន្ន​។

ប្រព័ន្ធ​ដឹកជញ្ជូន​នឹង​ធ្វើ​ឡើង​លើ​ខ្សែ​រថ​អាទិភាព​ចំនួន​ដូចជា ផ្លូវ​មុនី​រ៉េត មុនី​វង្ស សហព័ន្ធរុស្ស៊ី ផ្លូវជាតិ​លេខ​៥,២,១និង​ម្តុំ​ចោមចៅដែលជាចំណុចត​ភ្ជាប់​ពី​តំបន់​ជាយ​ក្រុង​មក​កណ្តាល​ទីក្រុង​។

    About Us
    Khana

Activities

Find us at Facebook

Contact Us