Thursday, May 23rd

Last update02:32:36 AM GMT

ទីតាំងឋិតនៅ: សេវាកម្មផ្សេងៗ ហោរាសាស្ត្រ​ប្រចាំថ្ងៃ ​ប្រចាំ​ថ្ងៃ​ច័ន្ទ​ ទី​២០ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២

​ប្រចាំ​ថ្ងៃ​ច័ន្ទ​ ទី​២០ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២

រាសី​ខ្ពស់ត្រដែត​។​ អ្នក​កើត​ឆ្នាំ​កណ្តុរ​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ​ការប្រកប​ការងារ​ទោះ​តូចតាច​ឬ​ធំដុំ​តែង​មាន​ការ​ចម្រើន​លូតលាស់​គួរ​ជាទី​ពេញចិត្ត​។​ សម្រាប់​អ្នក​ប្រកប​របរ​រក​ស៊ី​​ជួញ​ដូរ​មាន​ការ​ទិញ​ចូល​​លក់​​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ​ក៏​មាន​ភាព​ល្អ​ប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។ រីឯ​​​បញ្ហា​​​សេច​ក្តី​ស្នេហា​​កំលោះ​​ក្រមុំ​​មាន​ការ​​យល់​ចិត្ត​គ្នា​ប្រពៃ​ហើយ ពេល​នេះ​ដែរ​បើ​ស្គាល់​ចិត្តថ្លើម​គ្នា​ផង​ជា​ឱកាស​ល្អ​ក្នុង​ការរៀបចំ​ផ្សំ ផ្គុំ​គ្រូ​សារ​បំផុត​៕

រាសី​ស្រុតចុះ​។ ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​បើ​លោក​អ្នក​មាន​ការ​ណាត់​ចរចា​រឿង​អ្វីមួយ​តែង​ងាយ​ភ្លាំងភ្លាត់​និង​បរាជ័យ​ច្រើន​ដូចនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​។ សម្រាប់​អ្នក​​ប្រ​កប​​របរ​​រក​​ស៊ី​​​ជួញ​ដូរ​​​ជួប​​​រឿង​​រកាំ​ចិត្ត​​ច្រើន​​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​​នៅ​ក្បែរ​​ខ្លួន​​ព្រោះ​​មាន​​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មើល​តែ​ផ្លូវ​អាក្រក់​​ចំ​ពោះ​​គ្នា​​ពី​ព្រោះ​​ថា​នឹង​​នាំ​កើត​តែ​បញ្ហា​​រឿង​រាវ​ដាក់​គ្នា​ប៉ុណ្ណោះ​៕

រាសី​ល្អ​ជា​មធ្យម​។ ​កិច្ចការងារ​របស់​លោក​អ្នក​ថ្ងៃនេះ​នៅ​តែ​ទទួល​ការ​រែកពន់​ភាព​លំបាកលំបិន​ដដែល​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ទទួល​ជោគជ័យ​ទៅ​រួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅ​ថ្ងៃនេះ​មុន​នឹង​ចង់​ចុះ​ទុន​អ្វី​មួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទ​ទូល​ផល​សម្រេច​ល្អ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​ត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើត​រឿង​ឈានដល់​ការបែកបាក់​ណាមួយ​កើត​ឡើង៕

រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​បើទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏​តែង​មាន​ការរីកលូតលាស់​និង​ជឿនលឿន​​ទៅ​មុខ​ជា​និច្ច​។​​ ចំពោះ​បញ្ហា​ប្រាក់​កាស​និង​ទ្រព្យ​សំណាង​បាន​ឡើង​ខ្ពស់​ហើយ​ បើ​មាន​ការខិតខំ​តែង​ហូរ​​ចូល​​គួរ​សម​ផង​ដែរ​។​ ​អ្នក​អាជីវករ​មាន​ការលូតលាស់​ទៅមុខ​គួរសម​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​​មួយ​​កក់​ក្តៅ​។​​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕

រាសី​ល្អ​ជា​មធ្យម​។ សម្រាប់​ការ​ប្រកបការងារ​វិញ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ទេ​ពីព្រោះ​ងាយ​ទទួលរង​គេ​វាយប្រហារ​ណាស់​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូផ្លាស់​គួរ​ជាទី​កត់សម្គាល់ទេ​គឺ​ដូច​សព្វមួយដង​។ ការធ្វើ​ដំណើរ​កម្សាន្ត​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀត​បៀន​​យាយី​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

រាសី​ខ្ពស់ត្រដែត​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិន​ត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​វិញ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​តែង​មាន​ការរាំងស្ទះ​និង​បញ្ហា​ចូល​អុកឡុក​យាយី​ច្រើន​។ សម្រាប់​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ ក្តៅក្រហាយ​ដាក់ខ្លួន​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នា​ច្រើន​ទៀត​ផង​៕

រាសី​ល្អ​ជា​មធ្យម​។ ចំពោះ​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ក្រុម​មនុស្ស​សម្តី​ផ្អែមល្ហែម​តែ​សម្បក​ក្រៅ​តែ​ខាងក្នុង​ដូច​ផ្លែ​ល្វា ចាំ​តែ​​ឆ្លៀត​ឱកាស​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វី​មួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មាន​ការប្រឆាំង​គ្នាច្រើន​៕

រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​តែង​ហុច​មកវិញ​គួរសម​ផងដែរ​ប៉ុន្តែ​យ៉ាងណា​ប្រាក់កាស​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​តែង​ហូរ​ចេញ​ទៅ​វិញ​អស់ៗ​គ្មាន​សល់​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

រាសី​ល្អ​ជា​មធ្យម​។​ ការប្រកប​ការងារ​អ្វី​ក៏​ដោយ​លោក​អ្នក​គួរ​រក្សា​ភាព​នឹងធឹង​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន ព្រោះ​នាំ​តែ​កើត​រឿង​សៅហ្មង​ដាក់ខ្លួន​។ ចំពោះ​អ្នក ប្រ​កប​​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​ទារបំណុល​នរណា​ម្នាក់​ពុំ​សូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ខក​បំណង​ច្រើនជាង​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ មាន​​ទំ​នាស់​​កើតឡើង​គួរ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិន​ត្រូវ​មាត់ឥតគម្រប​ច្រើន​ឡើយ​បើ​ពុំ​នោះ​រឿង​រាវ​នឹងមាន​មិនចេះចប់​ឡើយ​៕

រាសី​ល្អ​ជា​មធ្យម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញទីជិត​ឆ្ងាយ​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេចមា្ត​ក៏​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។ ​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​បញ្ហា​យាយី​ដោយ​ប្រការ​ណាមួយ​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

រាសី​ស្រុតចុះ​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ​បើ​លោកអ្នក​ខិតខំ​ប្រឹងប្រែង​ក៏​អាចសម្រេច​ជោគជ័យ​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រ​ទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។ គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការ​រកាំចិត្ត​និង​ចង់​ចាញ់ឈ្នះ​គ្នា​ច្រើន​ហើយ​បើ​មិន​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ពិត​មាន​បញ្ហា​កើតឡើង​ទៀត​ហើយ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us