កំពូលភ្នំបូកគោមានចម្ងាយ42គមពីក្រុងកំពត។ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ1917លុះក្រោយមកជនជាតិបារាំងម្នាក់ឈ្មោះរូលួសបានរៀបចំឡើងនាថ្ងៃទី13ខែ04ឆ្នាំ1922ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ កាលដំបូងឡើយបូកគោគឺជាទីកន្លែងសំរាកលំហែររបស់អាណានិគមបារាំងក្នុងការផ្លាស់ប្ដូរធាតុអាកាសនៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។
ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់1075ម៉ែត្រធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួររុក្ខជាតិទាំងឡាយមានភាពរីកស្រស់បំព្រងគ្រប់ពេលវេលាព្រមទាំងមានទេសភាពធម្មជាតិល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្ដាលវាលខ្លះទៀតមើលទៅមានរាងដូចជាសត្វផ្សេងៗឬជារាងសំពៅ។ ពីកំពូលភ្នំបូកគោគេអាចមើលឃើញនូវទិដ្ឋភាពខ្លះៗនៃក្រុងកំពតកែបក្រុងព្រះសីហនុព្រមទាំងផ្ទៃសមុទ្រពណ៏ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។
កាលពីសមយ័សង្គមរាស្ត្រនិយម គេបានកសាងសំណង់សាធារណៈជាច្រើនប្រែក្លាយជាបុរីមួយ។ ប៉ុន្តែសព្វថ្ងៃនេះសំណង់អាគារទាំងនេះត្រូវបានខូចខាតស្ទើរទាំងស្រុង។ នៅចម្ងាយ7គម ពីកន្លែងនោះក៏មានកន្លែងងូតទឹកជ្រោះមួយដែលគេហៅថាតំបន់ទឹកធ្លាក់3ថ្នាក់”ពពកវិល”ដែលអ្នកទេចរអាចមុជទឹកកំសាន្តនិងសម្រាកលំហែរអារម្មណ៏ជាមួយនឹងទិដ្ឋភាពនៃព្រៃភ្នំ និងពពកវិលដ៏ស្រ់ត្រកាល។



































