Monday, May 20th

Last update07:55:37 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​ក្នុងស្រុក ក្រសួង​​កសិកម្ម​ជំរុញ​​ឱ្យ​​កសិករ​ដាំ​បន្លែ​ដើម្បី​​កាត់​បន្ថយ​​ភាព​ ក្រីក្រ​និង​ការ​នាំ​​ចូល​​បន្លែ​ពី​បរទេស​

ក្រសួង​​កសិកម្ម​ជំរុញ​​ឱ្យ​​កសិករ​ដាំ​បន្លែ​ដើម្បី​​កាត់​បន្ថយ​​ភាព​ ក្រីក្រ​និង​ការ​នាំ​​ចូល​​បន្លែ​ពី​បរទេស​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្មលោកចាន់ សារុន បាន​ជំរុញ​ដល់​ប្រជា​កសិករ​​ទូ​ទាំង​ប្រទេស​អោយបង្កើន​ការដាំ​បន្លែ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ឱ្យបាន​កាន់​តែ​​ច្រើន ដើម្បី​​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​​ការ​នាំ​​ចូល​​បន្លែ​​ពី​​បរទេស​​ថែម​​ទៀត​។

ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​ស្តី​ពី​ដំណាំ​បន្លែ​នៅ​កម្ពុជានៅ​ឯ​​សណ្ឋា​គារ​​កាំបូឌីយ៉ាណា នា​ព្រឹកថ្ងៃ​អង្គារ​ទី​២៨​ខែ​កុម្ភៈ​នេះ​លោក​ចាន់ ​សារុន​​បាន​​មាន​​ប្រសាស៍​ថា ដើម្បី​បំពេញ​តម្រូវការ​បន្លែ​កម្ពុជា​បាន​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ប្រមាណ​ជា​២០០​ទៅ​៣០០​តោន​ក្នុង​មួយ​ថ្ងៃ​ពិសេស​នាំចូល​មកពី​ប្រ​ទេស​​វៀតណាម​។

លោក​បន្តថា គ្រាន់តែ​នៅក្នុង​រាជធានី ភ្នំពេញ​មួយ ត្រូវការ​បន្លែ​ប្រមាណ​ជា​១​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ​។ ដូច្នេះ​កម្ពុជា​បាន​នាំ​ចូល​បន្លែ​ជា ច្រើន​មកពី​ក្រៅប្រទេស ហើយ​កសិករ​ខ្មែរ​គួរតែ​គិតគូរ​ពី​បញ្ហា​នេះ​។

ជាមួយគ្នានេះដែរឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជាលោកស្រី ផែន​នី រី​ឆា​ដ៏ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​ផងដែរ​ថា ផលិតកម្ម​បន្លែ​ដើរតួ​យ៉ាង​សំ​ខាន់​ដោយ​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​នៃ​កសិករ​តូចតាច​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏បាន​ផ្តល់​ផង​ដែរ​នូវ​ប្រភព​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ហើយ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​មោទនភាពដោយបាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជាអង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យឯកជន ដើម្បី​ពង្រឹង​ឧស្សាហកម្ម​បន្លែ​នៅ​កម្ពុជា​នេះ​។

    About Us
    Khana

Activities

Find us at Facebook

Contact Us