Tuesday, May 21st

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​ក្នុងស្រុក ក្រុម​ហ៊ុន​​កាត់​​ដេរ​​​ថៃ​ចុះ​​សន្យា​​សង់​​រោង​ចក្រ​នៅ​​តំបន់​​​សដ្ឋកិច្ច​​ពិសេស​អូរ​រាង​នៅ​​ប៉ោយ​ប៉ែត

ក្រុម​ហ៊ុន​​កាត់​​ដេរ​​​ថៃ​ចុះ​​សន្យា​​សង់​​រោង​ចក្រ​នៅ​​តំបន់​​​សដ្ឋកិច្ច​​ពិសេស​អូរ​រាង​នៅ​​ប៉ោយ​ប៉ែត

ក្រុមហ៊ុនកាត់ដេរ​ថៃ HITECH បាន​ចុះកិច្ចសន្យា​ជាមួ​ក្រុមហ៊ុន ឆាយ ឆាយ អ៊ិន​វេស​មិន កាលពី​រសៀល ថ្ងៃទី​២៩ ខែ​កម្ភៈ ឆ្នាំ​២០១២ ដើម្បី​សាងសង់​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​ធំ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​រាង​ក្រុង​ប៉ោយប៉ែត​។

មន្ដ្រី​ធុរកិច្ច​ថៃ​៣៨​នាក់ ដឹកនាំ​ដោយលោក​ដូង​ចៃ ច័ន្ទ​ថន​សមាជិក​សភាពាណិជ្ជកម្ម​ទទួលបន្ទុក​កម្ពុជា និង​តំណាង​ក្រុមហ៊ុនកាត់ដេរ​ថៃ​ HITECH​ បាន​ទៅ​ដល់​​ការិយាល័យ និង​ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែត អូរ​រាង ស្ថិតនៅ​ភូមិ​អូរ​រាង សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែតក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​បាន​ចុះ​កិច្ច​សន្យា​​ជា​មួយ​​ក្រុមហ៊ុន ឆាយ ឆាយ អ៊ី​ន​វេ​សម៉ិន​។

លោកង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែតបានឲ្យដឹងថា រោងចក្រដែល​នឹង​សាងសង់ក្នុង​ពេល​ឆាប់ៗ​នេះ​ត្រូវការ​កម្មការិនី​កាត់ដេរ​ប្រមាណ ៣.០០០នាក់ និង​​រោង​ចក្រ​កាត់ដេរ៤ទៀត កំពុង​សាងសង់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះដែរ​។ សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ថៃ​មួយ​កំពុង​ដំណើរការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាប់​ព្រំដែន​ថៃ​នោះ​ផលិត​សំបក​វិច​ខ្ចប់​គ្រឿងអលង្ការ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us