Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​ក្នុងស្រុក កម្ពុជា​​អាច​​សល់​​អង្ករ​​ចំនួន​២,៦​លាន​​តោន​នៅ​​ឆ្នាំ​​២០១២

កម្ពុជា​​អាច​​សល់​​អង្ករ​​ចំនួន​២,៦​លាន​​តោន​នៅ​​ឆ្នាំ​​២០១២

កម្ពុជា​នឹង​មាន​អង្ករ​នៅសល់​ចំនួន​ប្រហែល​ជា​២,៦លាន​តោន​នៅក្នុង​ឆ្នាំ​២០១២​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។ តុល្យភាព​ស្បៀង​សម្រាប់​​​ឆ្នាំ​២០១២​គឺ កម្ពុជា​អាច​នឹង​មាន​អតិរេក​ស្រូវ​ប្រមាណ​៤​លាន​តោនដែល​គិត​ជា​អតិរេក​អង្ករ​២,៥៨​លាន​តោន​។

ជារួម​កំណើន​ភាគរយ​នៃ​វិស័យ​កសិកម្ម​មាន​ការកើនឡើង​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់​៤,៥-៥,៧%​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១០​។ ​កំណើន​នេះ​មាន​ការប្រែប្រួល​ពី​​​មួយ​​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​​ការ​ប្រែ​ប្រួល​​នេះ​​មាន​​ពាក់​ព័ន្ធ​​ទៅ​នឹង​​ស្ថាន​ភាព​​អាកាសធាតុ​នៃ​ឆ្នាំ​នីមួយៗ​។

តាម​ការប៉ាន់ស្មាន​លទ្ធ​ផល​ដំណាំ​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១១-២០១២​អាចអនុវត្ត​បាន​លើ​ផ្ទៃ​ដី​ដាំ​ដុះ​សរុប​ជាង​៤​សែន​ហិកតា​នៃ​ផែនការ​សរុប​ជាង​៣​សែន​ហិក​តា​ លើស​ឆ្នាំមុន​ចំនួន​​ជាង​១​ម៉ឺន​ហិកតា​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us