តម្លៃប្រេងលក់រាយនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់១លីត្រស្មើនឹង១,០៩ដុល្លារ ដែលកាលពីមុនត្រឹមតែ ០,៩៩ដុល្លារក្នុងមួយលីត្រ។ចំពោះតម្លៃប្រេងម៉ាសូតវិញនៅថ្ងៃព្រហស្បតិ៍នេះ ក៏បានឡើងពី០,៩៧ដុល្លារ ដល់១,០២ដុល្លារ ក្នុង១លីត្រផងដែរ។
គួរបញ្ជាក់ថាការឡើងថ្លៃប្រេងនៅប្រទេសរៀតណាមបានកើនឡើងអស់រយៈពេល១១ខែមកហើយតែនៅថ្ងៃព្រហស្បតិ៍នេះគេសង្កេតឡើថាវាបានកើនឡើងទៀត។
ក្រសួងហិរញ្ញវត្ថុវៀតណាមបាននិយាយថាបណ្ដាសាខាចែកចាយក្នុងស្រុក និងអ្នកចែកចាយប្រេងបានដាក់តម្លៃលក់រាយប្រេងក្នុងស្រុកដោយខ្លួនឯង។ ប៉ុន្ដែទោះជាយ៉ាងក៍ដោយតម្លៃប្រេងរបស់វៀតណាមនៅតែទាបជាងប្រេងនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ដូចជានៅប្រទេសចិន ឡាវ និងកម្ពុជាជាដើម។
ក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងទៀតថា មូលហេតុដែលនាំអោយតម្លៃប្រេងសាំនៅវៀតណាមទាបជាងប្រទេសមួយចំនួននោះគឺ ដោយសារតែតម្លៃ ពន្ធនាំចូលទាបជាងក្នុងនោះមានប្រេងសាំង និង ប្រេងជាច្រើនប្រភេទទៀតដែលថ្មីៗនេះនាំចូលពីប្រទេសចំនួន៤នៅតំបន់អឺរ៉ុប៕
































