ទាហានអាមេរិកម្នាក់បានសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថាន១៦នាក់ក្នុងការបាញ់រះ។ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ហាម៉ីឌ កាហ្សៃ បានថ្កោលទោសចំពោះការសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថានយ៉ាងតិចណាស់ចំនួន១៦នាក់កាលពីថ្ងៃអាទិត្យដោយទាហានអាមេរិកម្នាក់។
ជនរងគ្រោះទាំងនេះត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះរបស់ពួកគេក្នុងខេត្តកាន់ដាហា។ កងកំលាំងទ័ពអង្គការNATOបានចាប់ឃុំខ្លួនទាហានអាមេរិកនេះដែលបានបាញ់រះចូលទៅលើជនរងគ្រោះទាំងនេះ។
ឧត្តមសេនីយ៍ខាស្ទិន ចាកូបសាន់ អ្នកនាំពាក្យរបស់កងទ័ពជំនួយសន្តិសុខអន្តរជាតិនៅប្រទេសអាហ្វ ហ្គានីស្ថានបាននិយាយថា ពួកគេកំពុងធ្វើការជាមួយក្រុមអាជ្ញាធរអាហ្វហ្គានីស្ថាន ដើម្បីស៊ើបអង្កេតលើហេតុការណ៍នេះ៕



































