កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងដែលកំពុងអនុវត្តន៍ទោសអស់មួយជីវិតនៅក្នុងតុលាការខ្មែរក្រហម បានបង្ហាញមុខជាថ្មីកាលពីរសៀលថ្ងៃទី១៩ខែមិនាឆ្នាំ២០១២នេះ ក្នុងនាមធ្វើជាសាក្សី។
ក្នុងនាមជាសាក្សីឌុចត្រូវឆ្លើយបំភ្លឺជុំវិញអង្គហេតុស្តីអំពីបរិបទរចនាសម្ព័ន្ធរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ប្រព័ន្ធទាក់ទងនឹងការងារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងតួនាទីមុខងាររបស់ជនជាប់ចោទទាំងបីរូបគឺលោក នួនជា លោកអៀងសារី និងលោកខៀវសំផន។
នៅក្នុងអង្គសវនាការនាថ្ងៃដំបូងក្នុងនាមជាសាក្សីនោះ ឌុច បានរៀបរាប់ពីការចាប់ផ្តើមនៃការបង្កើតមន្ទីរឃុំឃាំងដំបូងនៃរបបខ្មែរក្រហមនៅក្នុងខេត្តកំពង់ស្ពឺ ដែលគេអោយឈ្មោះថា ម១៣។ សូមស្តាប់ហេតុការណ៍សំខាន់ដោយមានសេចក្តីរាយការណ៍ពីលោក វ៉ា សំណព្វៈ
សំលេងៈ




































