ក្រុមអាជ្ញាធរចិនបានចាប់ឃាត់ទុកទូកនេសាទវៀតណាមចំនួន២គ្រឿងនិងក្រុមអ្នកនេសាទចំនួន២១នាក់ដែលត្រូវបានចាប់ឃុំខ្លួនខណៈដែលពួកគេបានកំពុងនេសាទនៅក្បែរប្រជុំកោះប៉ារ៉ាសែលដែលមានជម្លោះរវាងប្រទេសទាំងពីរ។
នេះបើតាមការបញ្ជាក់ពីមន្ត្រីវៀតណាម បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPថាក្រុមអ្នកនេសាទវៀតណាមទាំងនេះត្រូវបានចាប់ខ្លួនកាលពីទី៣ខែមីនាហើយត្រូវបានឃុំខ្លួនចាប់តាំងពីពេលនោះមក។
មន្ត្រីរូបនេះបានបន្តថា ប្រធានទូកនេសាទនេះបាននិយាយទៅកាន់ក្រុមគ្រួសាររបស់គេថាក្រុមអាជ្ញាធរចិនបានកំពុងទាមទារប្រាក់សំរាប់ការដោះលែងពួកគេ។
មន្ត្រីវៀតណាមរូបនេះបន្ថែមថា ក្រុមមន្ត្រីវៀតណាមបានប្រាប់ក្រុមគ្រួសារនេះកុំអោយបង់ប្រាក់ទៅតាមការទាមទារនេះគឺទៅស្នើរដ្ឋាភិបាលវៀតណាមអោយជួយអន្តរាគមន៍ដើម្បីអោយមានការដោះលែងពួកគេ៕


































