ស្ត្រីនិងក្មេងស្រីជនជាតិប៉ាគីស្ថានចំនួន៩៤៣នាក់ក្នុងនោះមាន៩៣នាក់ជាអនីតិជនត្រូវបានសម្លាប់កាលពីឆ្នាំមុនដោយសារការធ្វើឲ្យខូចកិត្តិយសគ្រួសាររបស់ពួកគេ។ នេះបើយោងតាមរបាយការណ៏ប្រចាំឆ្នាំរបស់ គណៈកម្មាការសិទ្ធិមនុស្សនៃប្រទេសប៉ាគីស្ថាន។
ស្ថិតិនេះគូសបញ្ជាក់អំពីការកើនឡើងកម្រិតនៃអំពើហិង្សាដែលត្រូវបានទទួលរងដោយស្ត្រីជាច្រើននៅក្នុងប្រទេសប៉ាគីស្ថានដែលអភិរក្សសាសនាអ៊ិស្លាមទីដែលពួកគេជារឿយៗត្រូវបានប្រព្រឹត្តដាក់ឋានៈជាពលរដ្ឋវណ្ណៈទីពីរនិងជាទីដែលគ្មានច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។
យ៉ាងណាក៏ដោយឃាតករជាច្រើននាក់ ត្រូវបានប៉ូលិសដោះសែងជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ បើទោះបីជាមានវឌ្ឍនភាពលើការការពារសិទ្ធិរបស់ស្ត្រីល្អប្រសើរយ៉ាងណាក៏ដោយ ដូច្នេះហើយក្រុមសកម្មជនមួយចំនួនបានអំពាវនាវថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើសកម្មភាពបន្ថែមទៀតដើម្បីចោទប្រកាន់ពួកឃាតករទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់។

































