Wednesday, Jun 19th

Last update05:20:21 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ ​ប្រធានា​ធិបតី​​បារាំង​​សម្តែង​​ការ​រីក​រាយ​​នឹង​​ការ​បោះ​ឆ្នោត​​នៅ​ពេល​​ខាង​មុខ

​ប្រធានា​ធិបតី​​បារាំង​​សម្តែង​​ការ​រីក​រាយ​​នឹង​​ការ​បោះ​ឆ្នោត​​នៅ​ពេល​​ខាង​មុខ

លោក​នី​កូឡា សា​កូហ្ស៊ី ប្រធានាធិបតី​បារាំង​បាន​រីករាយ​ចំពោះ​ការបោះឆ្នោត​ប្រធានា​ធិ​តី​នាពេល​ខាងមុខ​នេះ​បន្ទា​ប់​ពី​ភេរវ​ក​ម្នាក់​ជា​ជន​ជ្រុលនិយម​ប្រដាប់​អា​វុធ​​ឈ្មោះ ម៉ូ​ហា​ម៉េត មី​រ៉ា​ដែល​បាន​ប្រកាស​ខ្លួនឯង​ថា​ជា​សមាជិក​ក្រុម​អាល់​-​កៃ​ដា ត្រូវបាន​ប៉ូលីស​បារាំង​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា​។

ការរិះគន់​ចំពោះ​ក្រុម​អ្នកនយោបាយ​ដែល​ជា​បេក្ខជន​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​បាន​កម្រើក​រំជួល​ឡើងវិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ក្រុម​អ្នក​ស្ទង់​មតិ​បោះឆ្នោត​បារាំង​បាន​បង្ហាញថា​លោក​នី​កូឡា សា​កូហ្ស៊ី​នឹង​ឈ្នះ​បានសម្លេង​គាំង​ទ្រ​ប្រហែល ៣០​ភាគរយ​លើ​គូប្រជែង​ដ៏​សំខាន់​របស់​លោក​គឺ​លោក ហ្វ្រង់​ស័រ ហូ​ឡង់ មកពី​គណបក្ស​សង្គម​និយម​និង​លោក ស្រី ម៉ា​រី​ន ឡឺ​ប៉ែន បេក្ខជន​មកពី​គណបក្ស​រណសិរ្ស​ជាតិ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍លោក ស្រី ម៉ា​រី​ន ឡឺ​ប៉ែន​បាន​ធ្វើអោយ​មាន​ភាព​ប្រទូសរ៉ាយ​ជាថ្មី​ដោយ​ចោទប្រកាន់​រដ្ឋាភិបាលរ​បស់​លោក​នី​កូឡា​សា​កូហ្ស៊ី​ថា​បាន​លះ​បង់​​តំបន់ជាយ​ក្រុង​ក្រីក្រ​ទៅអោយ​ក្រុម​ប្រកាន់​គំនិត​ជ្រុលនិយម​អ៊ីស្លាម​និង​បានទាមទារ​អោយមាន​ការផ្តល់​ចម្លើយ​ចំពោះ​ការបរាជ័យ​ក្នុង​ការថែរក្សា​សន្តិសុខ​ក្នុង​ប្រទេស​។

លោកស្រី​បន្ត​ថា នៅ​សង្កាត់​ទីក្រុង​ស្ទើរតែ​ទាំងស្រុង​បាន​ស្ថិត​នៅក្នុង​កណ្តាប់ដៃ​របស់​ក្រុម​និយម​តាម​គម្ពីរ​អ៊ីស្លា​ម គ្រោះថ្នាក់​នឹងមាន​ទំហំ​ធេង​ជាង​នេះ​ព្រោះ​នៅក្នុង​ប្រទេស​បារាំង​បច្ចុប្បន្ន​មាន​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​រាប់ពាន់នាក់​។

បន្ទាប់​ពី​គូប្រជែង​ធ្វើ​ការរិះគន់​ប៉ុន្មាន​ម៉ោង​ក្រោយមក​ខ្មាន់កាំភ្លើង ដែល​បាន​ធ្វើ​ការវាយប្រហារ​ដោយ​បាន​សម្លាប់​មនុស្ស​៤​នាក់​នៅ​សាលា​ជ្វី​ហ្វ និង​ទាហាន​៣​នាក់​នៅ​បារាំង​ខាងត្បូង​នោះ​ត្រូវបាន​ប៉ូលីស​កុម្មង់​ដូ​បារាំង​បាញ់សម្លាប់​។​ គួរបញ្ជាក់​ថា មូលហេតុ​ដែល​ខ្មាន់កាំភ្លើង​រូប​នេះ​ប្រព្រឹត្ត​ដូច្នេះ​គឺជា​ការ​សងសឹក​អោយ​កុមារ​ប៉ាឡេ​ស្ទី​ន​និង​ប្រឆាំង​អន្តរាគមន៍​យោធា​បារាំង​នៅ​បរទេស​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us