ឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា មេទ័ពជើងគោកថៃបាននិយាយកាលពីថ្ងៃចន្ទថាថៃកំពុងប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ីស្លាមជាង៣.០០០នាក់ ដែលបាននិងកំពុងធ្វើការបះបោរស្រមោលមួយនៅចុងខាងត្បូងដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។
ពួកសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់កាលពីថ្ងៃសៅរិ៍ ដែលបានសម្លាប់មនុស្ស១៤នាក់ និងរបួសរាប់រយនាក់ក្នុងការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅក្នុងតំបន់នេះ។
លោកឧត្តមសេនីយ៍បាននិយាយថាមានមេក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប្រមាណ៣០០នាក់ និងអ្នកធ្វើសកម្មភាព៣.០០០នាក់ ព្រមទាំងអ្នកគាំទ្រប្រមាណ១០.០០០នាក់"។
សូមបញ្ជាក់ថាមនុស្សជាង៥.០០០នាក់ត្រូវបានសម្លាប់និងជាង៨.៤០០នាក់ រងរបួសនៅក្នុងអំពើហិង្សានៅខេត្តភាគខាងត្បូងបីនិង៤ស្រុកនៃខេត្តសុងក្លាចាប់តាំងពីវាបានផ្ទុះឡើងកាលពីខែមករាឆ្នាំ២០០៤៕

































