កិច្ចប្រជុំកំពូលអាស៊ាន លើកទី២០បានបើកជាផ្លូវការហើយនាព្រឹកម៉ោង៩ និង៣០នាទី ថ្ងៃទី៣ ខែមេសាឆ្នាំ២០១២ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ។កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននៅពេលនេះមានការចូលរួមពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស។ ក្នុងពេលបើកកិច្ចប្រជុំនាពេលនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានឡើងថ្លែងសន្ទរកថាបើកកិច្ចប្រជុំអាស៊ានលើកទី២០ជាផ្លូវការ។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ប្រមុខដឹកនាំអាស៊ានទាំងអស់រំពឹងថា នឹងត្រូវអនុម័តលើឯកសារមួយចំនួនរួមមាន ទី១-សេចក្តីថ្លែងការណ៍នៅភ្នំពេញ ស្តីពី អាស៊ានសហគមន៍តែមួយ-វាសនាតែមួយ។
ទី២-សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំប្រទេសអាស៊ាន ស្តីពីតំបន់អាស៊ានគ្មានគ្រឿងញៀនឆ្នាំ២០១៥ និងទី៣-ឯកសារទស្សនទាន ស្តីពីចលនាសកលនិយមកណ្តាល។ គួរបញ្ជាក់ថា នៅក្នុងថ្ងៃបើកកិច្ចប្រជុំកំពូលអាស៊ានក៍មានការដាក់ពង្រាយកងកម្លាំងសន្តិសុខយ៉ាងតឹងរឹងបំផុត៕




































