រាសីស្រុតចុះ។ លោកអ្នកកើតឆ្នាំកណ្តុរនៅក្នុងថ្ងៃនេះសម្រាប់ដំណើរជីវិតពុំគាប់ប្រសើរទេគឺទោះធ្វើអ្វីក៏ដោយមិនសូវជឿនលឿនទៅមុខទេមានតែការថយចុះ។ ការបំពេញការងារចូរប្រយ័ត្នត្រូវចៅហ្វាយនាយបន្ទោសឬត្រូវគេប្តូរតំណែងការងារដែលអន់ជាងមុនផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃ ខាងមុខ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការប្រកែប្រកាន់ច្រើន៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកបានងើបខ្ពស់វិញម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតមានភាពល្អប្រសើរនិងទោះប្រកបកិច្ចការអ្វីក៏មានលក្ខណះពេញដៃពេញជើងដែរ។ ទាំងស្ត្រីបុរសបើលោកអ្នកមានបញ្ហាការងារហើយចង់ធ្វើការដោះស្រាយតែងសម្រេចជោគជ័យដូចគាប់បំណង។ អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅខ្លះៗផង។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពស្រស់ស្រាយទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អ៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរហើយបើលោកអ្នកធ្វើអ្វីក៏មានការចម្រើនលូតលាស់ទៅមុខជានិច្ច។ ថ្ងៃនេះដែរជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការស្វែងរកការងារឬធ្វើអ្វីមួយដែលឱកាសល្អៗមានច្រើនជាងអាក្រក់ជានិច្ច។ ទោះបីយ៉ាងណាចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើករបរថ្មីឬបណ្តាក់ទុនធ្វើអ្វីមួយមិនត្រូវប្រថុយប្រថានពេកឡើយហើយត្រូវតែចង់ចាំថាត្រូវគិតគូរឱ្យបានច្បាស់លាស់មុននឹងធ្វើទើបមិន ជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបចំអាពាហ៍ពិពាហ៍ជាការប្រពៃគួរសម៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើទោះបីលោកអ្នកសម្រេចចិត្តធ្វើអ្វីក៏ដោយគប្បីមានការប្រយ័ត្នប្រយែង បើពុំនោះទេនាំកើតបញ្ហានៅពេលក្រោយវិញជាក់ជាពុំខាន។ ការរស់នៅពេលនេះដែរបើនរណាម្នាក់បង្ករឿងលោកអ្នកតោងធ្វើគធ្វើថ្លង់ហើយគិតថា សម្លេងទាំងនោះជាបទចម្រៀងឬសម្លេងសត្វច្រៀងបំពេរវិញទើបប្រសើរព្រោះថាបើបង្កើតជាបញ្ហាទៅក៏ពុំផ្តល់ផលអ្វីមកវិញដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទី កត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរគឺលូតលាស់សន្សឹមៗទៅមុខជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីនៅពេលនេះត្រូវរក្សាភាពនឹងធឹងហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយបើពុំនោះនឹងជួបផលលំបាកណាមួយពិបាកទប់ទល់។ លោកអ្នកត្រូវធ្វើចិត្តឱ្យសប្បាយហើយយកសតិបញ្ញាជាអាវុធដោះស្រាយនោះនឹងជួបក្តីសម្រេចមិនពិបាកឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រចែប្រច័ណ្ឌគ្នានាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
រាសីស្រុតចុះ។ អ្នកកើតឆ្នាំម្សាញ់នៅថ្ងៃនេះព្រោះតែដួងរាសីស្រុតចុះម្ល៉ោះហើយទោះលោកអ្នកប្រកបកិច្ចការអ្វីមានការរាំងស្ទះនិងត្រូវគេរិះគន់ច្រើនផង។ ក្រៅពីនេះលោកអ្នកមានការតានតឹងអារម្មណ៍ច្រើនហើយបើប្រើអារម្មណ៍ឆេវឆាវផងពិតជាកើតមានជម្លោះណាមួយកើតឡើងពុំខាន។ចំពោះអ្នកប្រកបរបរ រកស៊ីជួញដូរការរកផលចំណូលពុំសូវដូចគាប់បំណងប៉ុន្មានទេគឺច្រើនបោលហួសនិងហោះរំលងជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់ហើយត្រូវមកដេកសោកសា្តយនៅពេលក្រោយ៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះព្រោះតែដួងរាសីស្រុតចុះដូចនេះទោះលោកអ្នកធ្វើអ្វីមានការកើតបញ្ហាអាក្រក់ៗតាមខ្លួនច្រើនដូចនេះត្រូវប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើង។ ការរស់នៅមានបញ្ហាចូលយាយីច្រើនពិសេសអាចកើតមានបញ្ហាចម្រូងចម្រាសជាមួយក្រុមមនុស្សក្បែរខ្លួនផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកុំគប្បីលោភលន់ទិញរបស់របរទុកច្រើនពេកឡើយព្រោះផ្លែផ្កាហុចមកវិញមិនដូចជាទីគាប់ចិត្តទេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនពាក់មុខយក្សដាក់គ្នា៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំពពែនៅថ្ងៃនេះលោកអ្នកមិនត្រូវស្តាប់សម្តីក្រុមមនុស្សពេកឡើយពីព្រោះមានតែភាពសៅហ្មងនិងមានរឿងរាវចំបែងចិត្តប៉ុណ្ណោះ។ សម្រាប់ការប្រកបការងារវិញឃើញថាមិនសូវមានការលូតលាស់ទៅមុខទេត្រូវតែខិតខំព្យាយាមបន្តិចទើបលទ្ធផលល្អៗហុចឱ្យនាពេលក្រោយ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយជួបបញ្ហាប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនបន្តិចជាពិសេសឱ្យប្រយ័ត្នអ្នកមានមុខរបរដូចគ្នាបង្កជាបញ្ហាណាមួយឡើង។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេពិសេសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយី។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចាប់កំហុសគ្នាច្រើន៕
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានភាពភ្លឺថ្លាហើយទោះធ្វើអ្វីក៏មានភាពចម្រើនលូតលាស់និងក្រុមមនុស្សអាណិតស្រឡាញ់ជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីមិនគាប់ប្រសើរទេដូចនេះទោះលោកអ្នកធ្វើអ្វីតែងមានការថយក្រោយនិងជួបផលលំបាកច្រើន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេនាំឱ្យត្រូវមកដេកឈឺចាប់។ ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នឧប្បត្តិហេតុយាយី។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីងាយទាំងកើតជម្លោះនិងងាយទាំងឈានដល់ការបាក់បែក៕
រាសីស្រុតចុះ។ ដោយសារក្នុងថ្ងៃនេះយីអ៊ុនដាំក្បាលចុះម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពរកាំចិត្តច្រើនហើយបើមានការបំពេញកិច្ចការងារទាល់តែខិតខំខ្លាំងបន្តិចទើបហុចផលល្អៗគ្រាន់ពេញចិត្ត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺ ច្រើនខកបំណងហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្រោះវិវាទឈានដល់ការបែកបាក់៕
រាសីល្អជាមធ្យម។ យីអ៊ុនរបស់លោកអ្នកក្នុងថ្ងៃនេះមានការលូតលាស់សន្សឹមៗហើយទោះធ្វើអ្វីៗក៏ហុចផ្លែផ្កាមកវិញគ្រាន់កក់ក្តៅដែរ។ ទាំងស្ត្រីបុរសនៅពេលនេះមានការផ្លាស់ប្តូរខាងអារម្មណ៍និងការប្រកបការងារមានការរាំងស្ទះច្រើនបន្តិចដូចនេះទាល់តែខិតខំពុះពារទើបឆ្លងផុតការលំបាកទាំងនេះរួចផុត។ អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រាន់សម្រាប់ដោះស្រាយជីវភាពទៅរួច។ រីឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះវិញមានដំណើរប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕


































