ប្រទេសកម្ពុជាមានកិត្ដិយសដ៏ធំធេងបានធ្វើជាម្ចាស់ផ្ទះនិងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានលើកទី៦ នៃកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ការពារជាតិអាស៊ាន និងកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក។
លោកណឹប សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិបានថ្លែងនាព្រឹកថ្ងៃទី២៣ ខែមេសានៅសណ្ឋាគារអង្គរសេនជូរី ខេត្ដសៀមរាបថា កិច្ចប្រជុំទីមួយគឺជាកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ការពារជាតិអាស៊ានដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៤-២៥ខែមេសា។
ចំណែកឯកិច្ចប្រជុំទី២ គឺកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូកដែលមាន៨ប្រទេសចូលរួមមានប្រទេសចិន, កូរ៉េ, ជប៉ុន, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ដ្រាលី និងញូហ្សេលែនដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា។ គួរបញ្ជាក់ថា នេះគឺជាព្រត្ដិការណ៍ប្រវត្ដិសាស្ដ្រមួយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានទាំងពីរ។





































