Wednesday, Jun 19th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម ​គយ​​ខេត្ត​ក្រចេះ​​ត្រួត​ពិនិត្យ​​ម៉ូតូ​​អត់​​ពន្ធ​​នៅ​​ខេត្ត​​ក្រចេះ

​គយ​​ខេត្ត​ក្រចេះ​​ត្រួត​ពិនិត្យ​​ម៉ូតូ​​អត់​​ពន្ធ​​នៅ​​ខេត្ត​​ក្រចេះ

  • PDF

សាខា​រដ្ឋាករ​គយ​ខេត្តក្រចេះ​រួមសហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​ព្រមទាំង​ស្នងការ​នគរ​បាល​​ខេត្ត​​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​បាន​ចុះ​ទៅ​ឆែកឆេរ​ម៉ូតូ​នាំចូល​អត់​ពន្ធ​នៅតាម​បណ្ដា​ហាង​លក់​ម៉ូតូ​និមួយៗ​នៅ​ជុំវិញ​ខេត្ត​ក្រចេះ​ដែល​បាន​ដាក់​លក់​នៅលើ​ទីផ្សារ​យ៉ាង​អានាធិបតេយ្យ​។

ប្រធាន​អង្គភាព​គ្រប់គ្រងហានិភ័យ​នៃ​អគ្គនាយក​រដ្ឋា​ករគ​យ​និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹង​ថា​ដោយ​អនុវត្តន៍​តាមអ​នុ​សាសន៍​របស់​រដ្ឋាភិបាល លោក​បាន​សហ​ការ​​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​រកមើល​ម៉ូតូ​ដែល​មិន​មាន​ពន្ធ​នាំ​ចូល​​ត្រឹមត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ​ដែល​មាន​ការលំបាក​ដល់​រដ្ឋាករ​គយ​ក្នុង​ការគ្រប់គ្រង​ពីព្រោះ​កន្លង​មក​ការ​នាំចូល​ម៉ូតូ​អត់​ពន្ធ​មាន​ច្រើន​តាម​បណ្តា​ច្រក​នានា​នៅក្នុង​ខេត្ត​ក្រចេះ​។

    About Us
    Khana

Activities

Find us at Facebook

Contact Us