អគ្គលេខាធិការអ.ស.ប លោកបាន គីមូន កាលពីថ្ងៃទី២៣ មេសា បានថ្កោលទោសចំពោះការទម្លាក់គ្រាប់បែករបស់កងទ័ពស៊ូដង់លើទីក្រុង BENTIU នៃប្រទេសស៊ូដង់ខាងត្បូង ហើយបានអំពាវនាវដល់រដ្ឋទាំង២ឱ្យបញ្ចប់អំពើហិង្សានេះ ។
គួររំលឹកថា កងយន្តហោះយោធាស៊ូដង់កាលពីថ្ងៃទី២៣មេសាបានទម្លាក់គ្រាប់បែកលើផ្សារក្រុង BENTIUនិងនៅជិតស្ពានមួយកន្លែងដែលភ្ជាប់រវាងសង្កាត់២នៃក្រុង BENTIUចំនួន ២គ្រាប់និងបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែកទាំងនោះ។
ជាមួយគ្នានេះផងដែរប្រធានាធិបតីស៊ូដង់លោកអូម៉ា អែលបេសៀរកាលពីថ្ងៃទី២៣មេសា បានអះអាងថា លោកនឹងពុំចរចាជាមួយស៊ូដង់ខាងត្បូងឡើយ ទោះបីមានការអំពាវនាវផ្ទួនៗរបស់សហគមន៍អន្តរជាតិក៏ដោយ។


































