រាសីខ្ពស់ត្រដែត។ អ្នកកើតឆ្នាំកណ្តុរក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ណាមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញដូចគាប់បំណងជានិច្ច។ ក្រៅពីនេះបើមានបញ្ហាអ្វីឱ្យលោកអ្នកគប្បីពឹងពាក់មនុស្សនៅពីឆ្ងាយប្រសើរជាងមនុស្សនៅជិតដែលផ្តល់តែបញ្ហាមកឱ្យ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ សេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើលោកអ្នកមានសម្រេចចិត្តអ្វីមួយហើយតែងជួបផលប៉ះទង្គិចនៅថ្ងៃខាងមុខផងគប្បីមានការប្រយ័ត្នប្រយែង។ ការរស់នៅលោកអ្នកអាចមានជីវិតគាប់ប្រសើរជាងនេះបើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារអ្វីមួយបានសម្រេចជោគជ័យ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចពាក្យសម្តីជាមួយមនុស្សនៅជុំវិញខ្លួនណាស់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំខ្លានៅថ្ងៃនេះមិនថាលោកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួននាំឱ្យជួបផលលំបាកនៅគ្រាខាងមុខ។ ចំណែកលោកអ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំឥតអំពើថែមទៀត។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះបាត់របស់ឬគ្រោះក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការចង់ចាញ់ឈ្នះនិងម្នាក់ៗប្រកាន់ចិត្តរឹងមានះចំពោះគ្នាច្រើន៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំទន្សាយពិសេសបុរសតែងបានទទួលពាក្យអាចាមរាមមិនល្អឬបានទទួលដំណឹងអាក្រក់ណាមួយដែលនាំឱ្យមានការភ័យព្រួយផង។ ទោះបីយ៉ាងណាបើលោកអ្នកបានជួបនូវបញ្ហាទាំងនេះមិនគប្បីមានការចាប់អារម្មណ៍ឬភ័យព្រួយឡើយពីព្រោះថានៅពេលមានការតស៊ូដោះស្រាយនោះនឹងធូរស្បើយទៅវិញជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកចំណូលណាស់ហើយពិសេសលោកអ្នកមិនត្រូវទុកចិត្តក្រុមមនុស្សពេកដែរពីព្រោះថាងាយត្រូវគេបោកប្រាស់ណាស់។ រីឯបញ្ហាស្នេហាប្រុសស្រីមានការជ្រួលជ្រើមខុសបែបបទច្រើនដូច្នេះឱ្យប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកកើតឆ្នាំរោងដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកបណ្តាក់ទុនរកស៊ីចរចាធ្វើកិច្ចសន្យាឬចូលនិយាយបញ្ហាសំខាន់ណាមួយ។ អ្នកកើតឆ្នាំរោងឆ្លងផុតខែមេសាហើយឈានចូលដល់ខែឧសភាខាងមុខបើតាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាដួងរាសីរបស់លោកអ្នកនៅតែគាប់ប្រសើរទេហើយបើប្រកបការងារអ្វីគឺនៅតែមានការចម្រើនលូតលាស់និងសុខដុមល្អ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការលំបាកក្នុងការរកផលចំណូលបន្តិចតែយ៉ាងណាក៏មានភាពសុខដុមល្អ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ផ្សំផ្គុំគ្រួសារឬចង់ផ្សះផ្សាជម្លោះវិវាទអ្វីមួយតែងសម្រេចដូចគាប់បំណងផង៕
រាសីល្អជាមធ្យម។ ក្នុងខែមេសានេះបើតាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាដំណើរជីវិតរបស់បុរសមិនល្អទេពីព្រោះជួបលើគ្រោះនិងខែឆុងធ្វើឱ្យជួបបញ្ហាយាយីច្រើន។ ទោះបីយ៉ាងណាឆ្លងដល់ខែថ្មីខែឧសភាខាងមុខដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរឡើងវិញហើយរាល់ចង្រៃឧបទ្រពក៏ចាកចេញឆ្ងាយដែរ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមិនមានការជឿនលឿនទៅមុខទេគឺមានដំណើរថយក្រោយច្រើនជាងដូចនេះការជួញទីជិតឆ្ងាយមិនសូវសមដូចប្រកបទ្បើយ។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
រាសីល្អជាមធ្យម។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះបើចង់បោះទុនតូចធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះដែរ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីបើមិនទាន់មានគូគាប់ហើយចង់ធ្វើការជ្រើសរើសគូគ្រងគប្បីមានការប្រយ័ត្នប្រយែងព្រោះឱកាសជួបគូកម្មមានខ្ពស់ណាស់៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកកើតឆ្នាំពពែដួងរាសីមិនគាប់ប្រសើរទេគឺជារឿយៗតែងមានបញ្ហាយាយីច្រើនដូចនេះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបគ្មានបញ្ហាណាមួយយាយីកើត។ ស្ត្រីមេផ្ទះចូរប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែការមាត់ឥតគម្រប។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិចឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រាន់ទប់ទល់ចាយវាយប្រចាំថ្ងៃទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រឆាំងនិងរកាំចិត្តចំពោះគ្នាមិនតិចនោះឡើយ៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកណាត់ចរចាទំនាក់នងការងារឬសម្រេចចិត្តរឿងការងាររឿងការរកស៊ីជួញដូរពីព្រោះថាផលល្អៗតែងហុចឱ្យមកវិញជានិច្ច។ ការប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានហូរចូលមួយៗគ្រាន់បំពេញបំពង់ហើយបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាពេលវេលាល្អប្រសើរដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
រាសីខ្ពស់ត្រដែត។ ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនលោកអ្នកអាចត្រូវបានចៅហ្វាយនាយមើលឃើញហើយលើកសរសើរដោយក្តីស្ងៀមស្ងាត់ទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាល្អ៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះបើតាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាជាថ្ងៃឆុងដែលធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាអាក្រក់យាយីច្រើនដូចនេះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ ការប្រកបការងារលោកអ្នកមានការនឿយហត់ច្រើនហើយបើទោះបីធ្វើអ្វីទាល់តែខិតខំខ្លាំងទើបហុចផ្លែផ្កាគួរជាទីគាប់បំណង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមួយរយះពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។ សេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខតិចតួចបំផុតតែងាយថយក្រោយណាស់៕
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវរដិបរដុបច្រើនម្ល៉ោះហើយបើទោះបីធ្វើអ្វីមួយក៏ដោយត្រូវប្រយ័ត្នប្រយែងហើយមិនត្រូវជឿពាក្យអុជអាលអ្នកដទៃដែរបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។ បញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតរឿងពីតូចទៅធំឈានដល់ការបែកបាក់៕


































